**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំការងារនៅស្រុកមង្គលបូរី

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំការងារស្រុកមង្គលបូរី នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

លោក រ័ត្ន ដាស៊ីណង់ អភិបាល ស្រុកមង្គលបូរី បានមានប្រសាសន៍ថា ស្រុកមង្គលបូរីគឺជាស្រុកមួយក្នុងចំណោមស្រុកក្រុងទាំង៩ នៃខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ខាងជើងជាប់នឹងក្រុងសិរីសោភ័ណ ខាងត្បូងជាប់ហ្នឹងស្រុកថ្មគោល និងស្រុកបវេល នៃខេត្តបាត់ដំបង ខាងកើតជាប់និងស្រុកព្រះនេតព្រះ ខាងលិចជាប់និងស្រុកម៉ាឡៃ និងស្រុកអូរជ្រៅ។ ស្រុកមានផ្ទៃដីសរុប ៨០,៧៣០ហិកតា ឃុំចំនួន ១៣ឃុំ ភូមិមានចំនួន ១៥៩ភូមិ។ មានគ្រួសារសរុប ៤២.៨៥៥គ្រួសារ មនុស្សរាយសរុប ១៧៤.២៥៦នាក់ ស្រីចំនួន ៨៧.៧៣៤នាក់ អាយុ ១៨ឆ្នាំឡើងសរុបចំនួន ១១៤.០១១នាក់ ស្រីចំនួន ៥៧.៨៩៦នាក់។ ក្នុងនោះមានប្រជាពលរដ្ឋប្រមាណជាង ៦១%ជាអ្នកប្រកបរបរធ្វើស្រែចម្ការ។

លោក រ័ត្ន ដាស៊ីណង់ បានបន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឲ្យប្រទេសកម្ពុជាបន្តបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះផងដែរសម្រាប់ស្រុកមង្គលបូរី ការងារសន្តិសុខសណ្ដាប់ធ្នាប់គឺមានលក្ខណៈល្អបង្គួរ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ក្នុងការជំរុញនូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធ្វើឲ្យគ្រប់បទល្មើសមានការថយចុះនិងបង្ក្រាបបានទាន់ពេលវេលា។

ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានផ្ដោតសំខាន់លើបញ្ហាសេវាសាធារណៈក្នុងនោះ លោកមេឃុំ លោកមេប៉ុស្តិ៍ គ្រប់ឃុំបានឡើងធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពភូមិសាស្ត្រ ពិសេសការងារសេវាសាធារណៈផ្ដល់ជូនប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋឆ្នាំនេះសប្បាយចិត្ត ក្នុងការបង្កបង្កើនផលកសិកម្ម ទទួលបានផលល្អនិងមានតម្លៃសមរម្យ រីឯបញ្ហាគ្រឿងញៀន ក្មេងទំនើងគឺមានការថយចុះ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមនៅឡើយ មូលហេតុមកពីកត្តាមនុស្ស។

ជាការឆ្លើយតបចំពោះបងប្អូនជាមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ភូមិ បានចូលរួមនាថ្ងៃនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក៏សូមធ្វើការកោតសរសើរដោយស្មោះចំពោះ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋានបានបំពេញភារកិច្ចស្នូលបានល្អ ហើយសង្ឃឹមថា អស់លោក លោកស្រី និងបន្តយកចិត្តទុកដាក់ប្រឹងប្រែងបន្ថែមទៀត។

ឯកឧត្តម ឌិត ទីណា បានមានប្រសាសន៍បន្តថា យើងត្រូវពិនិត្យពីការងារស្ថានភាពជាក់ស្ដែងទើបល្អប្រសើរចំពោះបញ្ហាប្រឈមផ្សេងៗ ត្រូវធ្វើផែនការឲ្យបានជាក់លាក់ ត្រូវយល់ដឹងថា ពាក្យថាកង្វះខាតមិនចេះចប់នោះទេ ដូចនេះយើងជាអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច ត្រូវកំណត់ឲ្យបានច្បាស់លើសេវាសាធារណៈ សន្តិសុខ ភូមិឃុំមានសុវត្ថិភាព រួមនិងសេវាអប់រំ សេវាសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង