**នាវាដឹកប្រេងយន្តហោះយោធាអាម៉េរិក ត្រូវបាននាវាដឹកកុងតឺន័របុកពេញមួយទំហឹងនៅភាគឦសាននៃប្រទេសអង់គ្លេស**រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បិទកម្មវិធី៨៣ភាគរយ និងលុបចោលកិច្ចសន្យាចំនួន៥២០០នៅទីភ្នាក់ងារសហរដ្ឋអាម៉េរិក**រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបើកការដ្ឋានសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់**ព័ត៌មានលម្អិតជុំវិញករណីចាប់ខ្លួនអភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកទាំង ២នាក់ទៀត ពាក់ព័ន្ធបោកប្រាស់លុយ អ្នកវិនិយោគជនជាតិចិនរាប់ម៉ឺនដុល្លារ**សម្តេចធិបតី៖ គុណភាពអប់រំ អាស្រ័យលើគុណភាពគ្រូ ទោះមានឧបករណ៍ទាន់សម័យ បើកម្រិតគ្រូនៅតែបង្រៀនតាមជំនាន់១០ឆ្នាំ ឬ២០ឆ្នាំមុន គឺមិនអាចដើរទាន់សម័យឌីជីថលទេ**សម្តេចធិបតី៖ ក្រុមប្រឆាំងក្រៅប្រទេស តែងតែយកបញ្ហាអសកម្មក្នុងសង្គម មកញុះញង់ឲ្យពលរដ្ឋខ្មែរក្រោកឈរប្រឆាំងរាជរដ្ឋាភិបាល**សម្តេចធិបតី៖ ការកសាងសង្គមជាតិមួយ ទាមទារឲ្យសង្គមជាតិនោះ សម្បូរទៅដោយធនធានមនុស្សដែលមានសមត្ថភាពក្នុងការបំពេញការងារ**សម្តេចធិបតី៖ ប្រសិនបើសង្គមគ្មានការសិក្សា និងធនធានមនុស្សទន់ខ្សោយ នឹងមិនអាចទៅមុខបានទេ**សម្តេចធិបតី៖ ប្រសិនបើសង្គមជាតិមួយរវល់តែឈ្លោះគ្នា ច្បាស់ណាស់គ្មានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធឡើយ**ប្រមុខរាជរដ្ឋាភិបាល៖ ប្រទេសមួយអាចខ្លាំងទៅបាន ទាល់តែយើងមានធនធានមនុស្សខ្លាំង**សម្ដេចបវរធិបតី៖ រាជរដ្ឋាភិបាល មិនអាចទៅរៀនជំនួស ឬធ្វើការជំនួសយុវជនបាននោះឡើយ**សម្តេចធិបតី៖ ការរៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ ជាការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីទាក់ទាញ និងជំរុញវិស័យទេសចរណ៍**សម្ដេចធិបតី៖ ការពង្រឹងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់ទៅលើទាំងបរិមាណ និងគុណភាព**សម្តេចធិបតី៖ ការកសាងសង្គមមួយរីកចម្រើនបាន ទាល់តែសង្គមនោះមានសន្តិភាព**អតីត​ប្រធានាធិបតី​ហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ ត្រូវបានចាប់ខ្លួន**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមីនា ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក ថ្ងៃទី១១ ខែមីនា គឺ “ល្អណាស់”**សម្តេចធិបតី៖ នៅកម្ពុជា ភាពជាអ្នកដឹកនាំរបស់ស្រ្តី គឺមានការកើនឡើងខ្ពស់ទាំងរដ្ឋ និងឯកជន**ក្នុងខែកុម្ភៈ ឆ្នាំនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគសរុបចំនួន៤៤គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារ**សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថៃតែងតាំងថ្មីប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជូនសារតាំង**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥

កម្ពុជា នឹងថៃ ប្ដេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាមជាប្រទេសជិតខាង

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាលសវនាការរបស់លោកនាអគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី។។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការនាពេលកន្លងមក និងថ្លែងអំណរគុណដល់ភាគីថៃ ដែលបានជួយកន្លងមកដល់កម្ពុជា ទាំងការងារបណ្ដុះបណ្ដាល, សហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងកាត់។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជម្រាបជូនភាគីថៃ អំពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអាទិភាពចម្បង។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី អះអាងថា រាជរដ្ឋាភិបាលកំណែទម្រង់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវគោលការណ៍សំខាន់ៗនានា សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់ ពិសេសបានកំណត់យកការផ្សព្វផ្សាយអប់រំ ជាវិធីសាស្ដ្រសំខាន់ រួមផ្សំជាមួយវិធានការអនុវត្តច្បាប់ និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ដោយឡែក សម្រាប់ឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon អគ្គលេខាធិការ នៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ ក៏បានគូសបញ្ជាក់ថា ស្ថានភាពនៅប្រទេសរបស់ខ្លួនលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនខុសពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយភាគច្រើននៃជនរងគ្រោះ គឺជាយុវវ័យតែម្ដង។

ទាំងឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងឯកឧត្តម ឧត្តមសេនីយ៍ឯក Phanurat Lukboon បានទទួលស្គាល់ដូចគ្នាថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមសកលតែម្ដង ដែលប្រទេសទាំងអស់ត្រូវតែបន្ដសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ។

ក្នុងន័យនេះ ភាគីកម្ពុជា-ថៃ បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនេះ ដើម្បីផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង