**វិមានក្រឹមឡាំងថាការផ្គត់ផ្គង់ឧស្ម័នទៅអឺរ៉ុបមានការពិបាក នៅពេលដែលកិច្ចព្រមព្រៀងដឹកជញ្ជូនអ៊ុយក្រែនជិតដល់ទីបញ្ចប់**នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំបូកសរុបសភាពការណ៍ សកម្មភាពលទ្ធផលការអនុវត្តតួនាទី ភាពរកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាពកងរាជអាវុធហត្ថឆ្នាំ២០២៥**អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក និងកីឡាករ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ**អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជូនដំណឹងស្ដីពីការផ្អាកផ្ដល់សេវាអត្តសញ្ញាណកម្ម ចំនួន ១ថ្ងៃ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤**សម្ដេចតេជោ អញ្ជើញជួបពិភាក្សាការងារជាមួយ សមាជិកគណៈលេខាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេស នៃកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម**មន្ត្រីរាជការ អាចស្នើសុំធ្វើប័ណ្ណ ប.ស.ស. ជូនប្តី ឬ ប្រពន្ធ និងកូន ក្នុងបន្ទុកគ្រួសារមន្រ្តីរាជការ ដោយមិនបង់ថ្លៃសេវា**លោក ហេង សុថា ណែនាំដល់អភិបាលរងក្រុងក្រចេះ ដែលទេីបចូលកាន់តំណែងថ្មី ធ្វេីយ៉ាងណារក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តអនុវត្តការងារឱ្យមានប្រសិទ្ធភាព**អភិបាលខេត្តកណ្តាល កោតសរសើរដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង-ស្រុក ដែលបានយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅមូលដ្ឋានរបស់ខ្លួនល្អប្រសើរ**សាកលវិទ្យាល័យមហាសារ៉ាខាម និងរាជរដ្ឋាភិបាលថៃ នឹងបន្តផ្តល់អាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់ប្រទេសកម្ពុជាទាំងលក្ខណៈ Full Scholarship និង Partial Scholarship**វរសេនីយ៍ទោ ស៊ូ ចាយ ត្រូវបានដកតំណែងពីអធិការនគរបាលស្រុកដំណាក់ចង្អើរ ខេត្តកែប ឱ្យមកជាមន្ត្រី**មេបញ្ជាការយោធភូមិភាគទី៥ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង អង្គភាពតំបន់ប្រតិបត្តិការសឹករងបាត់ដំបង**ឆៀកចល័តនៅខេត្តព្រៃវែង ត្បូងឃ្មុំ ពោធិ៍សាត់ កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២៧ ធ្នូ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៤ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលជួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកំពត អញ្ជើញចុះសំណេះសំណាលជាមួយបងប្អូននៅក្នុងសហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទព្រែកត្នោត ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ**កម្ពុជាកំពុងពង្រឹងផែនការសកម្មភាពសម្រាប់ការអភិរក្ស និងស្តារសត្វក្តាន់ដែលកំពុងរងគ្រោះថ្នាក់ជិតផុតពូជនៅលើពិភពលោក**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌

ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ក.ស.វ.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, សមាជិកអចិន្រ្តៃយ៍, សមាជិកមិនមែនអចិន្រ្តៃយ៍ និងទីប្រឹក្សាបច្ចេកទេស នៃ ក.ស.វ. ជាច្រើនរូប។

កិច្ចប្រជុំនេះ ក៏ធ្វើឡើងដើម្បីតម្រង់ទិស និងកំណត់ទិសដៅសកម្មភាពការងារសម្រាប់អនុវត្តបន្ត ទាំងក្នុង រយៈពេលខ្លី និងមធ្យម សំដៅបង្កើនគុណភាព, ប្រសិទ្ធភាព និងលទ្ធផលសមិទ្ធកម្មការងាររបស់ ក.ស.វ. ដែលជាយន្តការស្ថាប័នស្លាបឆ្វេងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីចូលរួមចំណែកផ្តល់ការគំាទ្រ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងនាមជាសេនាធិការដ៏សំខាន់មួយដល់គណៈរដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី ក្នុងការដឹកនាំប្រទេសជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវមូលវិចារណ៍ខ្ពស់ចំពោះសមិទ្ធផលការងារដែល ក.ស.វ. ខិតខំសម្រេចបាននាពេលកន្លងមក មានជាអាទិ៍៖ ការពិនិត្យនិងផ្តល់យោបល់លើ ឯកសារគោលនយោបាយ យុទ្ធសាស្រ្ត សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការវិភាគស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងការសិក្សាស្រាវជ្រាវអនុវត្ត (Applied Research) ព្រមទាំងកិច្ចការមួយចំនួន ដូចជាការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) និងការរៀបចំផែនការយុទ្ធសាស្រ្ត ផែនការសកម្មភាព និងផែនការអភិវឌ្ឍន៍ស្ថាប័នរបស់ ក.ស.វ. និងអង្គភាព ចំណុះទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងការងារកសាងសមត្ថភាព និងការកែទម្រង់ស្ថាប័នជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា ជារួម ក.ស.វ. កំពុងធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយភាពរស់រវើក ដោយឈរលើអភិក្រម៖ ធ្វើបណ្តើរ! កែទម្រង់បណ្តើរ!។

«ពិតណាស់កន្លងមក យើងបានធ្វើកិច្ចការ
ជាច្រើន តែយើងក៏នៅសល់កិច្ចការច្រើនទៀតដែលត្រូវធ្វើបន្តទៅមុខទៀត ដែលទាមទារឱ្យយើងត្រូវពង្រឹងប្រព័ន្ធការងារ ដោយរួមទាំងរបបប្រជុំ និងរបាយការណ៍ និងត្រូវបន្តកែទម្រង់ស្ថាប័ន ដោយឈរលើគោលការណ៍មិនបោះបង់ចោលនរណាម្នាក់ ដើម្បីឆ្កឹះរកធនធានមនុស្សពូកែៗ ឱ្យមានឱកាសបញ្ចេញសមត្ថភាព និងប្រើប្រាស់ធនធាន ទាំងមនុស្ស និងហិរញ្ញវត្ថុ ឱ្យមានប្រសិទ្ធភាពខ្ពស់»។ ននេះបើតាមឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបញ្ជាក់។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួន ដល់ ក.ស.វ. ដើម្បីពង្រឹងគុណភាព និងប្រសិទ្ធភាពការងារ ពិសេសពាក់ព័ន្ធការរៀបចំរបាយការណ៍វិភាគលើ ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌កម្ពុជា សំដៅធ្វើឱ្យរបាយការណ៍នេះ ក្លាយជាផលិតផលមួយ ប្រកប ដោយគុណភាព, ជំនាញវិជ្ជាជីវៈ, មានការទាក់ទាញ និងមានប្រយោជន៍ក្នុងការប្រើប្រាស់ មិនត្រឹមតែសម្រាប់រាជរដ្ឋាភិបាល តែថែមទាំងសម្រាប់សាធារណៈជនទូទៅ, អ្នកស្រាវជ្រាវ និងធុរជនផងដែរ។

ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានផ្តល់ការណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ ដោយផ្តោតលើវិស័យអាទិភាពមួយចំនួន ដើម្បីបម្រើឱ្យការអភិវឌ្ឍប្រកបដោយចីរភាព ដូចជា វិស័យថាមពលកកើតឡើងវិញ, វិស័យទេសចរណ៍ ពិសេសវិស័យវប្បធម៌ ដែលអាចក្លាយជាចន្ទល់ថ្មីនៃសេដ្ឋកិច្ច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជំរុញការរៀបចំបង្កើត និងពង្រឹងបណ្ដាញការងារសហគមន៍ស្រាវជ្រាវនៅកម្ពុជា ដើម្បីប្រមូល និងចងក្រង ស្ថាប័នស្រាវជ្រាវ អ្នកស្រាវជ្រាវ និងទិន្នន័យនានា សំដៅជៀសវាងស្រាវជ្រាវជាន់គ្នា និងចែករំលែកលទ្ធផលនៃការស្រាវជ្រាវ និងទិន្នន័យ ដើម្បីបង្កើតសហថាមភាពរវាងគ្នា។ ជាមួយគ្នានេះ ត្រូវបង្កើនកិច្ចសហការជាមួយដៃគូពីខាងក្រៅ ដើម្បីស្រាវជ្រាវរួមគ្នាលើប្រធានបទមានប្រយោជន៍ដល់សង្គម សេដ្ឋកិច្ចកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឱ្យក្លាយជាធនាគារខួរក្បាលមួយដែលមានការទទួលស្គាល់ជាទូទៅ។ ឯកឧត្តមបានផ្តល់ការណែនាំឱ្យពន្លឿន និងបញ្ចប់ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព និងការអភិវឌ្ឍស្ថាប័ន ក.ស.វ. ឱ្យបានឆាប់ និងបានផ្តល់នូវគោលការណ៍ណែនាំថ្នាក់ដឹកនាំគ្រប់លំដាប់នៃ ក.ស.វ. ក្នុងការបំពេញការងារ ដោយប្រកាន់យកនូវទស្សនៈបើកចំហ ដើម្បីធានាសុខដុមរមនាក្នុងស្ថាប័ន ៕

អត្ថបទដែលជាប់ទាក់ទង