**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»**សម្តេចបវរធិបតី៖ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ត្រូវបានរៀបចំឡើងដោយឈរលើទស្សនាទានចំនួន៣**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ នៅប្រទេសចិន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្ដម លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។

អញ្ជើញអមដំណើរ សម្តេចតេជោ រួមមាន ឯកឧត្ដម ប្រាក់ សុខុន សមាជិកឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា សម្តេចតេជោ នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទ ក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។ វេទិកានេះនឹងមានការចូលរួមពី ថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរជាតិ និងអង្គការតំបន់នានា ដើម្បី ពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកំពុងប្រឈម និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ស្របពេលអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ នឹងមានជំនួបជាមួយថ្នាក់ដឹកនាំ ជាន់ខ្ពស់ចិន រួមមាន ឯកឧត្ដម ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន និង នាយឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជា អនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និង ឯកឧត្ដម ហ្វឹង ហ្វី លេខាធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏នឹងអញ្ជើញបំពេញ ទស្សនកិច្ចនៅបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និង បច្ចេកវិទ្យា៕

អត្ថបទដែលជាប់ទាក់ទង