**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

ក្រសួងបរិស្ថាន ប្រកាសគាំទ្រការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនដៃគូអភិវឌ្ឍន៍រួមចំណែកក្នុងការវិនិយោគកាបូនឆ្ពោះទៅភាពស្អាតលើដី ក្នុងទឹក និងអាកាស។

ការថ្លែងនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន។

លោក ហ័ង អាញ់ យុង (HOANG ANH DUNG) អ្នកជំនាញលើការអភិវឌ្ឍប្រកបដោយចីរភាពរបស់ក្រុមហ៊ុន អ៊ីនត្រាកូ ហូឌីង (INTRACO Holding) នៃប្រទេសវៀតណាម បានស្នើចូលរួមចំណែកជាមួយការងារអាទិភាពរបស់ក្រសួងបរិស្ថាន តាមរយៈការផ្តល់ជូននូវធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃការពារបរិស្ថាន ដើម្បីចែកជូនប្រជាជនក្រីក្រនៅតាមតំបន់ដាច់ស្រយាលនានានៅកម្ពុជា។ ការរួមចំណែកនេះ គឺជាផ្នែកមួយក្នុងការទប់ស្កាត់កុំឱ្យមានការកើនឡើងកម្តៅផែនដី ជាមួយនឹងការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ជាពិសេសចង្រា្កននេះ បានកាត់បន្ថយការបញ្ចេញផ្សែងពុលទៅក្នុងបរិយាកាស គឺជួយឱ្យខ្យល់កម្ពុជាស្អាត និងក៏ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការអរគុណចំពោះសមានចិត្តល្អ ក្នុងការរួមចំណែកជាមួយនឹងភាពស្អាតរបស់កម្ពុជា ហើយភាពស្អាតលើដី ក្នុងទឹក និងអាកាសនេះ គឺមិនមានព្រំដែននោះទេ ភាពស្អាតនេះនឹងសាយភាពទៅដល់ប្រទេសវៀតណាម ដែលជាប្រទេសភូមិផងរបងជាមួយគ្នា ហើយប្រទេសយើងនឹងរស់នៅក្នុងបរិស្ថានស្អាតជាសហគមន៍អាស៊ានស្អាតតែមួយជាមួយគ្នា។

ជាការគូសបញ្ជាក់បន្ថែម ឯកឧត្តមរដ្ឋមន្រ្តីថា ដើម្បីទទួលបានភាពស្អាតជំរុញដល់ពាណិជ្ជកម្មកាបូន ៤១.៧%នៅឆ្នាំ ២០៣០ អនុលោមតាមវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្រ្តរបស់ខ្លួនរួចជាស្រេច នោះគឺភាពស្អាត ប្រកបដោយតម្លាភាព គណនេយ្យភាពសង្គម និងគោរពតាមវិធានការច្បាប់បានខ្ជាប់ខ្ជួន។

លើសពីនេះ គ្រប់ភាគីទាំងអស់ដែលបានរួមចំណែកក្នុងពាណិជ្ជកម្មកាបូន ដែលមានក្រុមហ៊ុនជាច្រើន រួមមានជប៉ុន សង្ហបូរី និងវៀតណាម កម្ពុជានឹងបែងចែកភាគលាភនៃការធ្វើពាណិជ្ជកម្មនេះជូនស្មើគ្នា បន្ទាប់ពីបានផ្តល់ជូននូវប្រយោជន៍ទាំងនេះជូនប្រជាជនកម្ពុជារួច កម្ពុជាមិនឱ្យអ្នកវិនិយោគណាមួយដែលមានបំណងល្អជួយកម្ពុជាខាតប្រយោជន៍នោះឡើយ គឺយើងឈរលើគោលការណ៍ស្អាតពីខាងក្នុង មិនកេងចំណេញ ដើម្បីជំរុញការវិនិយោគបៃតង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភាជាតិ៕

អត្ថបទដែលជាប់ទាក់ទង