**នាយឧត្តមសឹនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុធហត្ថ និងក្រុមគ្រួសារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ការចំណាយរបស់សហព័ន្ធអាមេរិកកើនឡើង ទោះបីជាមានការខិតខំប្រឹងប្រែងរបស់សេតវិមានដើម្បីកាត់បន្ថយការងារក៏ដោយ**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ប្រទេសចិនប្តេជ្ញារក្សាប្រព័ន្ធពាណិជ្ជកម្មពហុភាគី**បទវិភាគ៖តាមពិតទៅ អ្វីដែលហៅថា “ពន្ធគយស្មើគ្នា”របស់ភាគីអាមេរិកគឺឡូហ្ស៊ីកបែបចោរប្លន់**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរបងប្អូនជនរួមជាតិខ្មែរ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច គុយ សុផល និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ម៉ែន សំអន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ឃួន សុដារី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចពញាចក្រី ហេង សំរិន និងសម្ដេចធម្មវិសុទ្ធវង្សា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក ម៉ក់ ហ៊ាងរិទ្ធី ថ្វាយសារលិខិតថ្វាយព្រះពរ ហ្លួងម៉ែ ក្នុងឱកាសព្រះរាជពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម ឈឹម សៅគី ផ្សព្វផ្សាយពី ការប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតជូនដល់មន្ដ្រីរាជការ នៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតជូនដល់មន្ដ្រីរាជការ នៃទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៤៦៨ នាក់។

យោងតាមរបាយការណ៍អំពីសកម្មភាព និងវឌ្ឍនភាពការងារដោយ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបរិវត្តកម្មឌីជីថល ក្រសួងអភិវឌ្ឍន៍ជនបទ បានបង្ហាញថា ដើម្បីឆ្លើយតបនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដែលបានកំណត់អាទិភាពគន្លឹះមួយ គឺបច្ចេកវិទ្យា ក្រុមការងារបរិវត្តកម្ម បានចាប់ផ្តើមបង្កើតនូវប្រព័ន្ធចាំបាច់មួយចំនួន ជាពិសេសការឈានដល់ការដាក់ឱ្យប្រើប្រាស់នូវម៉ាស៊ីនស្គេនសម្រាប់គ្រប់គ្រងវត្តមាន និងបានបញ្ចូលទិន្នន័យថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាក់ថ្នាក់ ទីប្រឹក្សាក្រសួង ទីប្រឹក្សាបច្ចេកទេសគម្រោងនានា ទាំង ៨៦២រូប ទៅក្នុង SERVER របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាពេលនេះ ។

ក្នុងឱកាសនោះ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបរិវត្តកម្មឌីជីថលក្រសួង ដែលបានរៀបចំដាក់ឱ្យដំណើរការម៉ាស៊ីនស្គេនមុខ និងកាតមន្ដ្រីរាជការដោយជោគជ័យ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ដថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការអនុវត្តច្បាប់សហលក្ខខន្ដិកៈមន្ដ្រីរាជការ និងគោលការណ៍ណែនាំនានារបស់រាជរដ្ឋាភិបាល និងជាការបង្ហាញពីការពង្រឹងសមត្ថភាពស្ថាប័ន និងមន្ដ្រីរាជការ សម្រាប់លើកកម្ពស់ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាពការងារ និងធានាបាននូវតម្លាភាព ឱ្យឆ្លើយតបទៅយុទ្ធសាស្ដ្រស្នូលទី៤គឺ “ការពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកគុណភាពស្ថាប័ន” ។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបន្ដទៀតថា ការដាក់ឱ្យប្រើប្រាស់ម៉ាស៊ីនស្គេនមុខ និងកាតនេះ គឺជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល ដែលនឹងរួមចំណែកដល់ការគ្រប់គ្រងមន្ដ្រីរាជការតាមប្រព័ន្ធកុំព្យូទ័រ ក៏ដូចជាការលើកទឹកចិត្តដល់មន្ដ្រីរាជការដែលបានបំពេញការងារជាប្រចាំ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសំណូមពរដល់មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តការងារដោយគោរពតាមពេលវេលា និងបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងត្រូវចូលរួមក្នុងដំណើរការនៃការគ្រប់គ្រងមន្ដ្រីរាជការតាមប្រព័ន្ធឌីជីថល ដោយរាល់ការចេញចូលត្រូវស្គេនមុខ និងកាតឱ្យបានត្រឹមត្រូវ៕

អត្ថបទដែលជាប់ទាក់ទង