**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន អញ្ជើញសម្ពោធសាលាធម្មសភា និងឆ្លងសមិទ្ធផលក្នុងវត្តខេមវ័ន នៅក្រុងកំពង់ចាម


ភ្នំពេញ៖ ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាតំណាងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបុណ្យពុទ្ធាភិសេកសម្ពោធសាលាធម្មសភា និងឆ្លងសមិទ្ធផលនានាក្នុងវត្តខេមវ័ន (ហៅវត្តបឹងស្នាយ) ដែលស្ថិតនៅភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកកសាងប្រទេសជាតិ ហើយក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល អប់រំយ៉ាងសំខាន់របស់សង្គមជាតិ។

ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ជាក់ស្ដែងដូចជានៅក្នុងបរិវេណវត្តខេមវ័នបឹងស្នាយនេះ មានសាលារៀន ដូចតាមបណ្ដាវត្តផ្សេងៗទៀតដែរ ជាពិសេសកម្រិតសាលាបឋមសិក្សា ដែលជាថ្នល់បណ្ដុះបណ្ដាល ផ្សាំពូជពីដើមទី ស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺថាការបណ្ដុះបណ្ដាល ត្រូវពង្រឹងគុណភាពពីថ្នាក់បឋមសិក្សាទៅ។
ដូច្នេះតួនាទីរបស់ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមជួយបន្ថែមទៀត លើការគ្រប់គ្រងផ្ដល់ឱវាទ ដល់សាលាបឋមសិក្សាក្នុងទីអារាមនេះ ឲ្យមានដំណើរការល្អ ដោយមានការសហការជាមួយមន្ទីរអប់រំ ក៏ដូចជានាយកសាលា ដើម្បីពង្រឹងគុណភាពសិក្សារបស់ក្មួយៗ ចៅៗ សិស្សានុសិស្ស សម្រាប់ជាគ្រឹះចំណេះដឹងទៅថ្ងៃខាងមុខ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៥ ព្រះធម្មសាល វង្ស សា វីរៈ ព្រះវិន័យធរគណខេត្ត និងជាព្រះគូ្រចៅអធិការវត្តខេមវ័ន បឹងស្នាយ បានផ្តួចផ្តើមសាងសង់ ឧបដ្ឋានសាលាថ្មី ០១ខ្នង មានទំហំ ៤៥ម៉ែត្រ គុណ ២៨ម៉ែត្រ ដោយសារឧបដ្ឋានសាលាមានសភាពចាស់ទ្រុឌទ្រោម និងដើម្បីផ្តល់ទីកន្លែងធំទូលាយ ជូនដល់ពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លា ធ្វើបុណ្យទានស្របតាមគន្លងព្រះពុទ្ធសាសនា។

ឯកឧត្ដមអភិបាលខេត្ត បានថ្លែងបន្តថា ឧបដ្ឋានសាលាថ្មីនេះ បានបើកការដ្ឋានសាងសង់ដោយសម្តេចព្រះវនរ័តកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចសង្ឃនាយករងទី២ និងលោក កៅ សុខអាន អភិបាលរងខេត្ត កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។
ដោយសារបច្ច័យសាងសង់ឧបដ្ឋានសាលានេះ បានមកពីកម្លាំងមហាសាមគ្គីរបស់ថ្នាក់ដឹកនាំពុទ្ធបរិស័ទ និងសប្បុរសជនានា ពិសេសក្នុងនាមរដ្ឋបាល ខេត្តកំពង់ចាម និងប្រធានក្រុមប្រឹក្សាខេត្ត បានផ្តួចផ្តើមរៀបចំបុណ្យកឋិនទានសាមគ្គី នៅថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយទទួលបានបច្ច័យបាន ចំនួន៧៩,៨០០ដុល្លារ សម្រាប់ជួយបញ្ចប់ការសាងសង់ឧបដ្ឋានសាលានេះ។
ក្រៅពីនេះ ពុទ្ធបរិស័ទជិតឆ្ងាយចំណុះជើងវត្ត ដែលបានចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ ដោយចំណាយថវិកាសរុបចំនួន១,១៦៩,៥០១ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង