ឯកឧត្តម សៅ សុខា អញ្ជើញផ្សព្វផ្សាយ និងប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក
ភ្នំពេញ៖ នៅសាលាស្រុករមាសហែក ខេត្តស្វាយរៀង ព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សៅ សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងប្រកាសសេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ខេត្តស្វាយរៀង។
ពិធីខាងលើនេះដោយមានការចូលរួមពីអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទាំង១៦ មន្ត្រីជុំវិញស្រុក និងសមាជិកសមាជិការជាច្រើនរូបផងដែរ៕