ឯកឧត្តម សួស ប្រាថ្នា ស្នើឲ្យកុងស៊ុលជប៉ុនជួយជំរុញប្រជាជនជប៉ុនមកទស្សនានៅកម្ពុជាឱ្យបានច្រើន
ភ្នំពេញ៖ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក YONEZAWA Atsushi កុងស៊ុលនៃស្ថានកុងស៊ុលជប៉ុនប្រចាំនៅខេត្តសៀមរាប និងសហការី។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានស្នើដល់កុងស៊ុលនៃស្ថានកុងស៊ុលជប៉ុន ជួយលើវិស័យផ្សេងៗមានជាអាទិ៍ ការរៀបចំទីក្រុងឆ្លាត ការទាក់ទាញអ្នកវិនិយោគជប៉ុនមកប្រទេសកម្ពុជា ការបណ្តុះបណ្តាលផ្នែកគ្រប់គ្រងនិងបច្ចេកទេសដល់មន្ត្រីនៅថ្នាក់ក្រោមជាតិ ព្រមទាំងស្នើសុំឱ្យជួយជំរុញប្រជាជនជប៉ុនមកទស្សនានៅកម្ពុជាឱ្យបានច្រើន ៕