ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញប្រកាសក្រុមការងារចំណុះខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា
ភ្នំពេញ៖ នៅរសៀល ថ្ងៃពុធទី ២៧ ខែមីនា ឆ្នាំ ២០២៤ នេះ ឯកឧត្តមសន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារចំណុះខុទ្ទកាល័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន និងសមាជិក សមាជិកានៃក្រុមការងារចំណុះខុទ្ទកាល័យទាំងអស់ ។
ពិធីប្រកាសសមាសភាពក្រុមការងារនេះធ្វើឡើងគឺ ដើម្បីតាមដាន ស្រាវជ្រាវ វិភាគ និងវាយតម្លៃលើការអនុវត្តតួនាទីភារកិច្ចរបស់អង្គភាពថ្នាក់ក្រោមជាតិក្នុងដែនសមត្ថកិច្ច របស់ក្រសួងមហាផ្ទៃ៕