**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

មេទ័ពជើងអាកាស ក្រើនរំលឹកដល់កងទ័ព ត្រូវអនុវត្តគោលនយោបាយរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ

ភ្នំពេញ៖ សិក្ខាកាមយោធានៃបញ្ជាការដ្ឋានកងទ័ពអាកាសកម្ពុជា ចំនួន២៨រូប បានបញ្ចប់ការសិក្សា វគ្គហ្វឹកហ្វឺនបំប៉ននាយទាហានថ្នាកមូលដ្ឋានបញ្ជាការ-សេនាធិការជំនាន់ទី៣ ដោយជោគជ័យ។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង និងជាបញ្ជាការកងទ័ពជើងអាកាសកម្ពុជា នៅព្រឹកថ្ងៃ២៧ ខែមីនា ឆ្នាំ២០២៤នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងអាកាសរាជធានីភ្នំពេញ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានថ្លែងថា ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រសួងការពារជាតិ នៅតែបន្តអនុវត្តកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាបាននូវកិច្ច ការពារជាតិប្រកបដោយប្រសិទ្ធភាព រក្សាបាននូវអធិបតេយ្យភាព បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងនោះការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈ របស់កងយោធពលខេមរភូមិន្ទ កងកម្លាំងនគរបាលជាតិ កងកម្លាំងរាជអាវុធហត្ថ តាមរយៈការ អនុវត្តយុទ្ធសាស្ត្រ៣ សកម្មភាពប្រតិបត្តិការ និងការអភិវឌ្ឍ១០ ព្រមទាំងធ្វើបច្ចុប្បន្នកម្ម និងជំរុញអនុវត្តផែនការយុទ្ធសាស្ត្រនគរបាល សន្តិសុខ ក្នុងទិសដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញតួនាទីរបស់កងកម្លាំងប្រដាប់អាវុធ ពិសេសពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិចាំបាច់នានា ។ល។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងន័យនេះកងទ័ពជើងអាកាស ពិសេសសាលាហ្វឹកហ្វឺនកងទ័ពជើងអាកាស ដែលជាស្ថាប័នបណ្តុះបណ្តាលធនធានមនុស្សតែងតែយកចិត្តទុកដាក់ដំណើរការ បើកវគ្គទៅតាមការណែនាំ និងផែនការរបស់ថ្នាក់លើដែលបានដាក់ចុះ។ ការកសាងធនធានមនុស្សប្រកបទៅដោយសមត្ថភាព និងវិជ្ជាជីវៈទៅតាមបទដ្ឋាន និងនិយាមបច្ចេកទេសអន្តរជាតិ គឺជាការងារមួយដែលចាំបាច់ និងទាមទាឱ្យមានការចូលរួមពីគ្រប់ស្ថាប័ន ជំនាញរួម និងនាយទាហានជាយោធាចារ្យដែលមានបច្ចេកវិទ្យាពិតប្រាកដ មានបទពិសោធន៍ខ្ពស់ ច្បាស់លាស់ ម៉ត់ចត់ ដែលជាកម្លាំងចលករដ៏សំខាន់ និងចាំបាច់ក្នុងការកសាងអង្គភាព។

ជាមួយគ្នានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានបន្ថែមថា កិច្ចការពារជាតិ គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយដែលរាជរដ្ឋាភិបាលតែង តែគិតគូរដោយយកចិត្តទុកដាក់ ដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងលើកតម្កើងកិត្យានុភាពនៃកម្ពុជា នៅលើឆាកអន្តរជាតិ ស្ថានភាពសន្តិសុខសម្រាប់កម្ពុជា មានការប្រែប្រួលជាបន្តបន្ទាប់ដោយសារការផ្លាស់ប្តូរសភាពការណ៍នៅក្នុងស្រុក និងការទទួលរងឥទ្ធិពល នៃការវិវត្តផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ព្រមទាំងកត្តាទៃទៀតនៅក្នុងតំបន់ និងពិភពលោក។ ការប្រែប្រួលទាំងអស់នេះទាមទារឱ្យមានការចាប់អារម្មណ៍ និងគិតគូរឱ្យបានហ្មត់ចត់ក្នុងការដាក់ចេញ នូវគោលនយោបាយការពារជាតិ និងយុទ្ធសាស្ត្រការពារជាតិ ដើម្បីឆ្លើយតបទៅនឹងកាលានុវត្តភាព ភាពប្រឈម និងការគំរាមកំហែងគ្រប់ប្រភេទមកលើសន្តិសុខជាតិ នាពេលបច្ចុប្បន្ន និងទៅអនាគត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលលើវិស័យការពារជាតិឱ្យបានជោគជ័យ ហើយនឹងបន្តដើរតួនាទីជា កម្លាំងស្នូល និងឈានមុខក្នុងការថែរក្សាការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងផលប្រយោជន៍ជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងគោលដៅជំរុញ និងពង្រឹងថែមទៀតនូវការអភិវឌ្ឍសង្គមជាតិមួយប្រកបដោយភាពរីកចម្រើនជឿនលឿន រុងរឿងដោយធ្វើការកសាងជាជំហានៗទៅតាមដំណាក់កាលដែលអំណោយផលដល់សង្គមជាតិកម្ពុជា។

បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សឹង សំណាង បានផ្តាំផ្ញើដល់នាយទាហានដែលទើបតែបញ្ចប់ការសិក្សា វគ្គហ្វឹកហ្វឺនបំប៉ន នាយទាហានថ្នាក់មូលដ្ឋាន បញ្ជាការ-សេនាធិការជំនាន់ទី៣ ដូចខាងក្រោម៖

ទី១-ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាដរាបតរៀងទៅ។

ទី២-ត្រូវលើកកម្ពស់ស្មារតី គោរពបទបញ្ជា លក្ខន្តិកៈ វិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ច្បាប់នានារបស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ សេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធ។

ទី៣-ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបានពីវគ្គសិក្សានេះ ទៅបំពេញភារកិច្ចនៅក្នុងសា្ថប័ន អង្គភាពរបស់ខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ។

ទី៤-ត្រូវកាត់បន្ថយឱ្យបានជាអតិបរិមានូវរាល់ភាពអសកម្ម និងកំហុសឆ្គងទាំងឡាយដោយចេតនាក្តី អចេតនាក្តី ដែលធ្វើឱ្យរាំងស្ទះ និងប៉ះពាល់ដល់ការបំពេញភារកិច្ចប្រចាំថ្ងៃ។ ដោយត្រូវអនុវត្តគិតចាប់តាំងពីខ្លួនយើងផ្ទាល់ ពិសេសត្រូវទទួលយកនូវរាល់បទពិសោធន៍ និងគំនិតជាវិជ្ជមានថ្មីៗ មកធ្វើការត្រិះរិះពិចារណា។

ទី៥-ត្រូវមានគុណធម៌ សិលធម៌រស់នៅល្អ និងមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ដើម្បីឈានទៅសម្រេចជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ។

ទី៦-ត្រូវតាមដានឱ្យបានជាប់ជាប្រចាំពីការប្រែប្រួលសតិអារម្មណ៍របស់យោធិនក្នុងស្ថាប័ន អង្គភាពរបស់ខ្លួន និងត្រូវរាយការណ៍នូវរាល់ហេតុការណ៍ ដែលជាភាពអសកម្មជូនដល់ថ្នាក់ដឹកនាំដើម្បីមានវិធានការការពារ ទប់ស្កាត់ និងដោះស្រាយបានទាន់ពេលវេលា។

ទី៧-ត្រូវចូលរួម និងការពារដាច់ខាតមិនឱ្យមានសកម្មភាពដែលបង្កឱ្យមានអស្ថិរភាពនៅក្នុងសង្គមជាតិ និងរាល់ការប៉ុនប៉ងទាំងឡាយណាដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ មិនអនុញ្ញាតឱ្យកើតមានករណីនេះជាដាច់ខាតទោះក្នុងរូបភាពណាក៏ដោយ។

ទី៨-ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ជាពិសេសត្រូវចូលរួមការពារ ទប់ស្កាត់ ជំងឺឆ្លងរាតត្បាតនានា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួនវិធានការនានារបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង