**ប្រជាជនអ៉ីស្រាអែលរាប់ម៉ឺននាក់ ធ្វើបាតុកម្មតវ៉ា ប្រឆាំងជំទាស់ទៅនឹងការសម្រេចចិត្តរបស់លោក Netanyahu ដោយបណ្ដេញប្រមុខចារកម្ម Shin Bet ចេញពីតំណែង**នាយករដ្ឋមន្ត្រីបែលហ្ស៊ិក ព្រមានថា ការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលជាប់គាំងនៅក្នុងសហភាពអឺរ៉ុប ត្រូវបានចាត់ទុកថាជា ទង្វើនៃសង្រ្គាម**លោក Trump បញ្ជាក់ជាថ្មីថា នឹងយកចិត្តទុកដាក់ចំពោះកាណាដា ដែលនឹងអាចត្រូវបានដាក់បញ្ចូលជាមួយអាមេរិក**អ្នកជំនាញ៖ ការធ្វើបត្យាប័នលោក Duterte ដើម្បីកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅតុលាការ ICC គឺអាចជាលទ្ធផលនៃជម្លោះនយោបាយក្នុងស្រុករបស់ហ្វីលីពីន**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក Trump ត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នាពេលខាងមុខ**អភិបាលខេត្តពោធិ៍សាត់ គាំទ្រដល់ការអប់រំតាមបែបឌីជីថល ក្នុងការពង្រឹងសមត្ថភាពផ្នែកអក្ខរកម្មឌីជីថល ដល់សិស្ស និស្សិត និងយុវជន**ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**ឯកឧត្តមហេង សួរ ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**ឯកឧត្តម ប៉េង ពោធិ៍សា៖ ទីវត្តអារាម មិនគ្រាន់តែជាទីគោរពសក្ការៈបូជាប៉ុណ្ណោះទេ តែក៏ជាថ្នាលសម្រាប់សាបយកគ្រាប់ពូជ នៃបញ្ញវន្តសម្រាប់ការកសាងជាតិលើគ្រប់វិស័យ**រដ្ឋមន្រ្តីសុខាភិបាល ឆ្លៀតចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពអូរអំបិល ខេត្តបន្ទាយមានជ័យ**សម្ដេច ស ខេង អញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាក្នុងវិទ្យាល័យ នេត យ៉ង់ ស្ថិតក្នុងបរិវេណវិទ្យាល័យ នេត យ៉ង់**ស្លាប់៦នាក់ និងរបួស២៨នាក់ ក្នុងការវាយប្រហារតាមអាកាសថ្មីរបស់អ៊ីស្រាអែល លើភាគខាងត្បូង ភាគខាងកើតលីបង់**បណ្តាប្រទេសនៅអឺរ៉ុបរឹតបន្តឹងការប្រឹក្សាការធ្វើដំណើររបស់សហរដ្ឋអាមេរិក ចំពេលមានការឃុំខ្លួន**ប្រភពអេហ្ស៊ីប៖ អ៊ីស្រាអែលស្នើផែនការដោះលែងចំណាប់ខ្មាំងពីរដំណាក់កាលដល់ក្រុមហាម៉ាស**យោធាអាមេរិកបើកការវាយប្រហារថ្មីៗលើអាកាសយានដ្ឋាន Hodeidah នៃខេត្តកណ្តាល ប្រទេសយេម៉ែន**ការវាយប្រហាររបស់រុស្ស៉ី បានសម្លាប់មនុស្ស៧នាក់ នៅអ៊ុយក្រែន**កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-គីហ្សូណា) សម្រេចការសាងសង់ជាង៤០% ហើយ**ប្រជាជនរងគ្រោះដោយអគ្គិភ័យឆេះផ្ទះ ចំនួន៤គ្រួសារ នៅក្រុងសំពៅពូន ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល**កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមល្បាត ការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ជូន ប្រជាពលរដ្ឋ ដែលធ្វើដំណើរកំសាន្តនៅតាមដងផ្លូវថ្មើរជើង**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥

គណៈប្រតិភូគណៈកម្មការទី៨រដ្ឋសភា ចុះពិនិត្យសេវាសុខាភិបាល និងផ្សព្វផ្សាយជំងឺមិនឆ្លងនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង

ភ្នំពេញ៖ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ បានអញ្ជើញចុះពិនិត្យ និងស្វែងយល់ពីសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង និងមណ្ឌលសុខភាព ជា សុីម កំពង់លាវ នាថ្ងៃព្រឹកទី២៧ ខែមីនា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ កញ្ញា សូ សុបញ្ញាវតី ប្រធានមន្ទីរពេទ្យបង្អែក និងលោកប្រធានមណ្ឌលសុខភាព បានជម្រាបជូនគណៈប្រតិភូពីស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យនេះមានកម្រិត CPA៣ ដែលបានកសាងឡើងនៅឆ្នាំ១៩៤០ រហូតមកដល់សព្វថ្ងៃ ត្រូវបានធ្វើការជួសជុលឡើងវិញនូវអាគារចាស់ៗ និងបម្រើសេវាទទួលបាន ដែលមានមន្ត្រីបម្រើការងារសរុបចំនួន ១០៣នាក់ និងបុគ្គលិកពេទ្យជួល ចំនួន៥០នាក់បន្ថែមទៀត ក្នុងនោះមានដុកទ័រ ចំនួន២០នាក់ ដែលគ្របដណ្តប់ប្រជាពលរដ្ឋប្រមាណចំនួន ១លាននាក់ជាង។

កញ្ញាប្រធានមន្ទីរពេទ្យបង្អែក បានជម្រាបជូនពីវឌ្ឍនភាពការងារ ដែលធ្វើនាពេលកន្លងមក ពិសេសលើការផ្សព្វផ្សាយ និងការប្រើប្រាស់ប័ណ្ណ ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ជូនប្រជាពលរដ្ឋ និងពីរបៀបប្រើប្រាស់ប័ណ្ណទាំងអស់នោះឱ្យត្រឹមត្រូវច្បាស់លាស់។ នាពេលថ្មីៗនេះមន្ទីរពេទ្យបានបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋភាគច្រើនមានដូចជា ការពិនិត្យជំងឺក្មេង ពិនិត្យផ្ទៃពោះ ជំងឺសួត ពន្យាកំនើត ការពិនិត្យសុខភាព និងព្យាបាលជំងឺផ្សេងៗ ក្នុងនោះមានជំងឺមិនឆ្លង (ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺខ្សោយបេះដូងជាដើម)។ ប្រជាពលរដ្ឋនិងមន្ត្រីរាជការ បានមកព្យាបាលនៅទីនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស មូលនិធិសមធម៌និងប្រើប្រាស់ថវិកាផ្ទាល់ខ្លួន។ សារៈសំខាន់នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស និងមូលនិធិសមធម៌ ទាមទារឱ្យប្រជាពលរដ្ឋយកប័ណ្ណ និងបំពេញឯកសារឱ្យត្រឹមត្រូវ ដើម្បីបង្កលក្ខណៈងាយស្រួល ឆាប់រហ័សក្នុងការទទួលសេវាព្យាបាលជំងឺ។ ចំពោះជំងឺមិនឆ្លងមានចំនួន ១២,៣១៤នាក់ ដែលភាគច្រើនកើតឡើងលើមនុស្សចាប់ពីអាយុ៣០ឆ្នាំ ឡើងទៅដោយសាររបបអាហារ និងកត្តារស់នៅ និងជំងឺផ្សេងៗជាច្រើន ដែលបងប្អូនប្រជាពលរដ្ឋមានការធ្វេសប្រហែសលើសុខភាពរបស់ខ្លួន។ ដោយឡែក កាកសំណល់វេជ្ជសាស្ត្រ មន្ទីរពេទ្យបង្អែកខេត្ត បានធ្វើការដុតកម្ទេចចោលនៅក្នុងឡសម្រាប់ដុត ដែលមាននៅក្នុងមន្ទីរពេទ្យនេះ។ កញ្ញាប្រធានមន្ទីរពេទ្យ បានធ្វើការណែនាំ ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ចំពោះការថែទាំជំងឺ និងលេបថ្នាំតាមបទបញ្ជារពេទ្យឱ្យបានត្រឹមត្រូវដល់អ្នកជំងឺ។

កញ្ញាប្រធានមន្ទីរពេទ្យ បានលើកបញ្ហាប្រឈមមួយចំនួន ដែលបានជួបប្រទះនាពេលកន្លងមក ជាពិសេសលើផ្នែកបច្ចេកទេសបរិក្ខាពេទ្យ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការផ្តល់សេវាដល់អ្នកជំងឺនៅមានកម្រិត និងជួយសាងសង់ព្រមទាំងជួសជុលអគារបន្ថែម និងកន្លែងសម្រាកព្យាបាលជំងឺបន្ថែមទៀត។

ទន្ទឹមនឹងនោះដែរ លោកជំទាវ ឡោក ខេង បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់មន្ត្រីពេទ្យ ដែលខិតខំបម្រើសេវាសុខភាពជាសកលជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា និងជួយផ្សព្វផ្សាយពីផលលំបាកនៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមគ្រប់រូបភាព ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងដាក់ប៉ាណូផ្សព្វផ្សាយពីជំងឺមិនឆ្លងតាមមណ្ឌលសុខភាព មន្ទីរពេទ្យ ដែលជំងឺនេះបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃៗជិត២០០នាក់ផងដែរ។

លោកជំទាវប្រធាន បានជម្រុញឱ្យមន្ត្រីពេទ្យទាំងអស់ និងមន្ត្រីប.ស.ស ត្រូវចូលរួមសហការផ្សព្វផ្សាយពីសារៈសំខាន់នៃប.ស.សបន្ថែមទៀត និងត្រូវជម្រុញឱ្យមន្ត្រីទាំងអស់ពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត និងទទួលយកសំណើរទាំងអស់របស់មណ្ឌលសុខភាពយកទៅពិភាក្សា ជាមួយក្រសួង និងជម្រុញ ពន្លឿនការដោះស្រាយជូនមណ្ឌលសុខភាពឱ្យបានឆាប់រហ័ស និងជួយផ្សព្វផ្សាយអំពីហានិភ័យ នៃជំងឺមិនឆ្លង ជូនដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ ដើម្បីចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រ ឈានទៅសម្រេចបានគោលដៅឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង