**ខ្មាន់កាំភ្លើងបាញ់សម្លាប់​មនុស្ស​១២​នាក់​នៅ​ទីក្រុង​តូច​ម៉ុង​តេ​ណេ​ហ្គ្រោ​**ការវិនិយោគបៃតងនៅក្នុងវិស័យបរិស្ថានកំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិនអន្តរជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលជាមួយគណៈកម្មាធិការសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រកំពីងពួយ និងចុះត្រួតពិនិត្យជាក់ស្តែងប្រព័ន្ធធារាសាស្ត្រកំពីងពួយ ក្នុងស្រុកបាណន់**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា នាយឧត្តមសេនីយ៍ ម៉ឹង សំផន**ប្រទេសរូម៉ានី និងប៊ុលហ្ការី បានក្លាយជាសមាជិកពេញលេញ នៃតំបន់ Schengen របស់សហភាពអឺរ៉ុប**ប៉ូលិសហ្វីលីពីន៖ ដ្រូនក្រោមទឹក១គ្រឿង ដែលសង្ស័យមានប្រភពមកពីចិន ត្រូវបានស្រង់ចេញពីដែនទឹក នៅក្បែរឆ្នេរភាគកណ្តាលនៃប្រទេស**ឯកឧត្តម វ៉ាត់ ចំរើន៖ សមិទ្ធផលធំៗ ចំនួន៣ ដែល NOCC សម្រេចបានក្នុងឆ្នាំ២០២៤**គណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិត ម៉ាន់ម៉ូហាន់ សិញ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ**អភិបាលខេត្តកណ្ដាល សំណូមពរដល់មាតា-បិតា អាណាព្យាបាល ធ្វើការអប់រំ និងតាមដានសកម្មភាពរបស់កូនៗ ដើម្បីធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង ប៉ះពាល់ដល់អ្នកដទៃ និងសង្គម**អាជ្ញាធរប៉ាឡេស្ទីន ផ្អាកការផ្សាយរបស់ទូរទស្សន៍កាតា Al Jazeera ជាបណ្តោះអាសន្ន ដោយលើកឡើងថា មានការផ្សព្វផ្សាយបែបញុះញង់**នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Jeju Air ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស បន្ទាប់ពីយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍នេះ ជួបគ្រោះថ្នាក់ផ្ទុះឆេះ**កម្មករបរទេសប្រហែល២៤០០០នាក់ បានចាកចេញពីប្រទេសហ្វីលីពីន បន្ទាប់ពីកាស៊ីណូអនឡាញបិទទ្វារ**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១៨នាក់ ករណីល្បែងស៊ីសងខុសច្បាប់**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួបពិភាក្សាគ្នា ដើម្បីរៀបចំផែនការសកម្មភាពរួមគ្នាជាមួយ ក្រសួង ស្ថាប័ន និងប្រពន្ធ័ផ្សាយរបស់រដ្ឋ និងឯកជនក្នុងការពង្រឹងពង្រីកការផ្សព្វផ្សាយ អប់រំ ពីការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស ច្បាប់ និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជួបពិភាក្សាគ្នា ដើម្បីរៀបចំផែនការសកម្មភាពរួមគ្នាជាមួយ ក្រសួង ស្ថាប័ន និងប្រពន្ធ័ផ្សាយរបស់រដ្ឋ និងឯកជក្នុងការពង្រឹងពង្រីកការផ្សព្វផ្សាយ អប់រំ ពីការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន។

កិច្ចពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា ជាមួយក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលការងារផ្សព្វផ្សាយ អប់រំ ទំនាក់ទំនងសាធារណៈ បានធ្វើឡើង នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបជូនពីកិច្ចការងាររបស់គណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានភារកិច្ចដូចខាងក្រោម៖

-ដាក់ចេញនូវវិធានការណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត រោងចក្រ សហគ្រាស ក្រុមហ៊ុនដឹកជញ្ជូន គោលដៅទេសចរណ៍ គ្រឹះស្ថានសិក្សា និង សហគមន៍នានាជាដើម ដើម្បីកំណត់គោលដៅងាយកើតមានបទល្មើសគ្រឿងញៀន និងមុខសញ្ញា ងាយរងគ្រោះដោយសារឥទ្ធិពលនៃគ្រឿងញៀននៅតាមភូមិសាស្ត្រនីមួយៗ ព្រមទាំងណែនាំអំពីការរៀបចំផែនការសកម្មភាព ដើម្បីធ្វើការផ្សព្វផ្សាយអប់រំ និងមានកម្មវិធីត្រួតពិនិត្យដើម្បីធ្វើឱ្យវិធានការនេះមានប្រសិទ្ធភាព។

-រៀបចំកម្មវិធីបំផុសចលនាឱ្យមានសកម្មភាពចូលរួមពីគ្រប់សមាសភាពនៃសង្គម ដើម្បីផ្សព្វផ្សាយ អប់រំ អំពីច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀន តាមរយៈវេទិកាផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព វេទិកាសិល្បៈ ការប្រគុំតន្ត្រី កម្មវិធីកីឡា ភាពយន្ត គំនូរ កំណាព្យ ពាក្យស្លោក ខិត្តប័ណ្ណ ផ្ទាំងរូបភាព សារទូរស័ព្ទ វេទិកា ឬកម្មវិធីសាសនា និងសកម្មភាពផ្សេងៗទៀត ជាពិសេស សកម្មភាពផ្សព្វផ្សាយអប់រំដោយផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ។

-រៀបចំបញ្ចូលនៅក្នុងកម្មវិធីសិក្សាអប់រំអំពីច្បាប់ ផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនដល់
សិស្ស និស្សិត ព្រមទាំងរៀបចំវេទិកាផ្សព្វផ្សាយជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាឱ្យបានទូលំទូលាយ។

-បំផុសចលនាបុគ្គលដែលស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀន ឱ្យទៅទទួលការព្យាបាលនិងស្តារ នីតិសម្បទានៅតាមសហគមន៍ និងមណ្ឌលបណ្តោះអាសន្ននានាទាំងរដ្ឋ និងឯកជន។

-រៀបចំក្រុមការងារវេទិកាតុមូល ដើម្បីផ្សព្វផ្សាយ អប់រំ អំពីច្បាប់និងផលប៉ះពាល់នៃគ្រឿងញៀន ព្រមទាំងអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ឱ្យចូលរួមក្នុងចលនាជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ស្របតាមទិសស្លោក ៣កុំ ១រាយការណ៍នៅតាមកម្មវិធីទូរទស្សន៍ វិទ្យុ បណ្តាញផ្សាយ ព័ត៌មានសង្គម ឱ្យបានជាប់ជាប្រចាំ។

-រៀបចំកម្មវិធី និងខ្លឹមសារ ព្រមទាំងបើកវគ្គបណ្តុះបណ្តាលសម្រាប់ក្រុមគ្រូបង្គោលឱ្យបានទូលំទូលាយសំដៅពង្រឹងនិងពង្រីកសកម្មភាពផ្សព្វផ្សាយអប់រំអំពីច្បាប់ និងផលប៉ះពាល់នៃគ្រឿងញៀនឱ្យសស្រាក់សស្រាំក្លៀវក្លា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា បានជម្រាបជូនថា ដើម្បីចូលរួមចំណែកធ្វើឱ្យសម្រេចបាននូវឆន្ទៈដ៏មុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនជាការងារអាទិភាព ក៏ដូចជាចូលរួមចំណែកអនុវត្តឱ្យបានសម្រេចនូវខ្លឹមសារស្តីពីគោលការណ៍ណែនាំសម្រាប់ចាត់តាំងអនុវត្តការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារផ្សព្វផ្សាយ អប់រំ និង ទំនាក់ទំនងសាធារណ: មានមោទនភាពខ្ពស់បានមកជួបពិភាក្សាការងារផ្ទាល់ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ដើម្បីលើកឡើងពីពាក់ព័ន្ធនឹងការងារផ្សព្វផ្សាយ អប់រំ ពីបញ្ហាគ្រឿងញៀនដល់ប្រជាពលរដ្ឋ និងសាធារណៈជនទូទៅបានយល់ដឹងកាន់តែច្បាស់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន ហើយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនទាំងអស់គ្នា។

បញ្ហាគ្រឿងញៀនជាក្តីកង្វល់របស់រាជរដ្ឋាភិបាល វាមិនត្រឹមតែបង្កបញ្ហាដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះ វាបានបណ្តាលអោយមានបញ្ហាសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលសកលលោកកំពង់យកចិត្តទុកដាក់លើកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមគ្នាធ្វើការផ្សព្វផ្សាយ អប់រំ នៅតាមទីសាធារណៈទូទៅ ពិសេសនៅតាមសាលារៀន អោយសិស្សានុសិស្ស និងយុវជន យុវនារី ទាំងអស់បានយល់ជ្រួតជ្រាបកាន់តែច្បាស់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន ជៀសអោយឆ្ងាយពីគ្រឿងញៀន។

ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថា កម្ពុជាជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ៕

អត្ថបទដែលជាប់ទាក់ទង