ប្រមុខការពារជាតិ ណែនាំដល់នាយកដ្ឋានបញ្ជូនសារត្រូវយកចិត្តទុកដាក់បន្ថែមលើការបណ្តុះបណ្តាលធនធាននាយទាហានវ័យក្មេងបន្តទៀត
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ២០២៣ និងលើកអនុវត្តទិសដៅឆ្នាំ២០២៤ ទូទាំងកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួង។
នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ បានអញ្ជើញអានសន្ទរកថាបើកបើកសិក្ខាសាលាបូកសរុបលទ្ធផលការងារជំនាញបញ្ជូនសារឆ្នាំ២០២៣ និងលើកអនុវត្តទិសដៅឆ្នាំ២០២៤។
បន្ទាប់មក លោកឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ អានសន្ទរកថាសុវាគមន៍ និងធ្វើបទបង្ហាញពីបច្ចុប្បន្នភាព និងវឌ្ឍនភាពជំនាញបញ្ជូនសារ ជូនគណៈអធិបតីនាឱកាសនោះដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់នាយកដ្ឋានបញ្ជូនសារដែលបានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបានលទ្ធផលល្អ និងត្រូវយកចិត្តទុកដាក់បន្ថែមទៀតពិសេសលើការបណ្តុះបណ្តាលធនធាននាយទាហានវ័យក្មេងបន្តទៀត ៕