**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖ការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីណូរូនៅប្រទេសចិនជាលើកដំបូងនឹងនាំមកនូវកម្លាំងចលករថ្មីដល់ការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ

ពីថ្ងៃទី២៤ដល់ថ្ងៃទី២៩ខែមីនា លោក David Ranibok Adeang ប្រធានាធិបតីណូរូបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន ។ នេះជាលើកទីមួយហើយដែលប្រធានាធិបតីណូរូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនបន្ទាប់ពីប្រទេសទាំងពីរចិននិងណូរូស្ដារទំនាក់ទំនងការទូតឡើងវិញកាលពីខែមករាឆ្នាំនេះ ។ នៅរសៀលថ្ងៃទី២៥ខែមីនា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងនៅពេលជួបពិភាក្សាការងារជាមួយលោក David Ranibok Adeang ប្រធានាធិបតីណូរូថា មិនថាចំណងមិត្តភាពមកមុនឬយឺត ឱ្យតែចាប់ផ្តើម ក៏នឹងមានអនាគតដ៏ភ្លឺស្វាង ។ មិនថាកិច្ចសហប្រតិបត្តិការធំឬតូច ឱ្យតែមានភាពស្មោះត្រង់ ក៏នឹងទទួលសមិទ្ធផលដ៏ធំធេងដែរ ។ លោកប្រធានាធិបតី David Ranibok Adeang បានថ្លែងថា ណូរូកោតសរសើរខ្ពស់ចំពោះភាគីចិនដែលប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍ស្មើភាពមិនថាប្រទេសតូចឬធំ ណូរូរីករាយគោរពតាមគោលការណ៍ប្រទេសចិនតែមួយ ហើយនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ។
ពីការស្តារទំនាក់ទំនងការទូតឡើងវិញនៅខែមករាដល់ការបំពេញទស្សនកិច្ចនៅប្រទេសចិននៅខែមីនា គោលការណ៍ប្រទេសចិនតែមួយជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍទំនាក់ទំនងប្រទេសទាំងពីរចិននិងណូរូ ។ ក្នុងអំឡុងពេលដែលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ភាគីទាំងពីរបានបញ្ជាក់ម្តងទៀតពីគោលការណ៍នេះ ។ លោក David Ranibok Adeang មិនត្រឹមតែអះអាងថា ការស្ដារទំនាក់ទំនងការទូតជាមួយប្រទេសចិនឡើងវិញជា “ការឈរនៅម្ខាងត្រឹមត្រូវនៃប្រវត្តិសាស្ត្រ” ប៉ុណ្ណោះទេ ថែមទាំងក៏បានបង្ហាញថា នេះជា “និមិត្តសញ្ញាដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងណូរូនិងចិន”ផងដែរ ។ ប្រការនេះបានបង្ហាញម្តងទៀតថា គោលការណ៍ប្រទេសចិនតែមួយដែលត្រូវកំណត់ក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅឆ្នាំ១៩៧១បានក្លាយជាគំនិតឯកភាពរួមនៅទូទាំងពិភពលោក ។
ប្រទេសទាំងពីរចិននិងណូរូសុទ្ធតែជាប្រទេសកំពុងអភិវឌ្ឍន៍ សុទ្ធតែប្រឈមមុខនឹងភារកិច្ចអភិវឌ្ឍន៍ ។ រចនាសម្ព័ន្ធនៃសេដ្ឋកិច្ចណូរូមិនមែនភាពចម្រុះបែប ដែលពឹងផ្អែកទៅលើការនាំចេញប្រភពធនធាននិងវិស័យទេសចរណ៍ ។ តែប្រទេសចិនមានខ្សែសង្វាក់ឧស្សាហកម្មពេញលេញ ដែលអាចសម្រេចបាននូវការបំពេញបន្ថែមឧត្តមភាពទៅវិញទៅមកជាមួយណូរូតាមរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម ។
ពីគម្រោងថាមពលអគ្គិសនីនិងប្រព័ន្ធស្តុកថាមពលដោយ PV ទីមួយដែលទទួលការសាងសង់ដោយសហគ្រាសទុនចិន ដល់បច្ចេកទេសដាំផ្សិត ដែលមានអំណោយផលដល់ប្រជាជន ចិនបាននាំមកនូវ “កូនសោមាស”នៃការអភិវឌ្ឍជាច្រើនដល់ណូរូ ។ ប្រជាជនណូរូបាននាំគ្នាសម្តែងការរំពឹងទុកចំពោះការធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនថា “រំពឹងថាសហគ្រាសចិនកាន់តែច្រើនឡើងមកវិនិយោគទុននៅណូរូ” និង“ស្វាគមន៍ភ្ញៀវទេសចរចិនកាន់តែច្រើនទៅលេងនៅណូរូ”។ល។
ក្នុងអំឡុងពេលលោកប្រធានាធិបតី David Ranibok Adeang បំពេញទស្សនកិច្ចនៅប្រទេសចិន ណូរូបានក្លាយជាប្រទេសមួយទៀតដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការស្តីពី “ខ្សែក្រវាត់និងផ្លូវ”ជាមួយប្រទេសចិន ។ ទន្ទឹមនឹងការអនុវត្តនូវការរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”រវាងចិននិងណូរូ ភាគីទាំងពីរមានចំណុចស៊ីសង្វាក់គ្នាជាច្រើនក្នុងវិស័យបន្សាបទឹកសមុទ្រ ថាមពលបៃតងនិងការអភិវឌ្ឍវិលជុំជាដើម ។ នេះនឹងនាំមកនូវកម្លាំងចលករថ្មីក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ ។
មហាសមុទ្រប៉ាស៊ីហ្វិកដ៏ធំល្វឹងល្វើយបានតភ្ជាប់ប្រទេសចិននិងណូរូ ។ ប្រសិទ្ធភាពដ៏វិជ្ជមានដែលមកពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីណូរូ David Ranibok Adeang លើកនេះ នឹងជំរុញសន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់របស់ប្រទេសប្រជុំកោះប៉ាស៊ីហ្វិក ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីគាំពារនិងពង្រីកសិទ្ធិនិងផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍ ។ នេះក៏ជាអត្ថន័យដ៏ត្រឹមត្រូវដែលគួរតែមានក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង