សម្ដេចតេជោ ហ៊ុន សែន បារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកល ខណៈមហាអំណាចលើពិភពលោក ប្រើរបៀបវារៈនយោបាយ លើរបៀបវារៈសេដ្ឋកិច្ចសាកល
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានបង្ហាញក្ដីបារម្ភលើទិដ្ឋភាពភូមិសាស្រ្ដនយោបាយសាកលនាពេលបច្ចុប្បន្ននេះ ខណៈបណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកបានប្រើប្រាស់របៀបវារៈនយោបាយទៅលើរបៀបវារៈសេដ្ឋកិច្ចសាកល។
ក្នុងឱកាស អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំ២០២៤ នៃវេទិកាបូអាវប្រចាំអាស៊ី នៅទីក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ខណៈពេលមហាអំណាចធំៗមួយចំនួន មិនទាន់អាចបញ្ចប់បទឈប់បាញ់នៅឡើយ បច្ចុប្បន្នបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើនដែលអាចធ្វើឱ្យមានជម្លោះអាចផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ីមិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការទទួលខុសត្រូវរួមរបស់មេដឹកនាំងអស់គ្នានៅក្នុងតំបន់អាស៊ីគឺជាការរក្សាសន្ដិភាព និងសន្ដិសុខនៅក្នុងតំបន់ ដើម្បីធានាថា លទ្ធផលនៃការកាត់បន្ថយភាពនឹងមិនវិលត្រលប់ថយក្រោយ និងការធានាជំរុញឱ្យកាន់តែប្រសើរឡើងនូវការ អភិវឌ្ឍអនាគតដើម្បីវិបុលភាពរួមគ្នា៕