**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧត្តមសេនីយ៍ឯក សុង លី ជួបពិភាក្សាការងារជាមួយអនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់បន្តសម័យប្រជុំលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០ ខែវិច្ឆិកា ស្អែកនេះ**កម្ពុជា-ចិន ពិភាក្សាការងារលើគម្រោងព្រែកជីកហ្វូណនតេជោ និងការងារផ្លូវដែកនៅកម្ពុជា**រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូនៃសាធារណរដ្ឋកូរ៉េ ចុះហត្ថលេខាលើគំនិតផ្ដួចផ្ដើមស្ដីពីកិច្ចសហប្រតិបត្តិការមិត្តភាព**ឆៀកចល័តនៅខេត្តពោធិ៍សាត់ ឧត្តរមានជ័យ ត្បូងឃ្មុំ កែប កំពុងបន្តផ្តល់សេវារហូតដល់ថ្ងៃទី ២២ វិច្ឆិកា**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន ២០កន្លែង សិក្សានៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចិន**គណៈប្រតិភូកម្ពុជា ចូលរួមចរចានៅសន្និសីទបណ្តាភាគីលើកទី២៩ ស្តីពីការប្រែប្រួលអាកសធាតុ**ខេត្តស្ទឹងត្រែង នឹងមានទីលានតេជោសន្តិភាព និងវេទិការនាគជ័យ ក្នុងពេលឆាប់ៗនេះ ដើម្បីប្រើប្រាស់ក្នុងការរៀបចំកម្មវិធីបុណ្យឬពិធីសាសនាផ្សេងៗ**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំទី១៩ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**លទ្ធផលនៃកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទរវាងភ្នាក់ងារទេសចរណ៍ សកុណា ត្រាវែល និងតំណាងគ្រួសាររងគ្រោះ ចំនួន ៨២គ្រួសារ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤**កម្ពុជា​-​ឥណ្ឌូណេស៊ី​ មានសក្ដានុពលជាច្រេីន​ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក **ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន កោតសរសេីរពីភាពរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី**ប្រធានអង្គការ IDC-CDI កោតសរសើរកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ**រដ្ឋមន្ត្រីក្រសួងការងារ សង្ឃឹមថា ក្រុមហ៊ុនជប៉ុនជាសមាជិកសមាគម JCA នឹងជួយផ្សព្វផ្សាយបន្តពីឱកាសវិនិយោគទៅកាន់បណ្តាក្រុមហ៊ុនជប៉ុនផ្សេងៗទៀត ដើម្បីស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ផ្ញើសារលិខិតសរសើរ និងថ្លែងអំណរគុណជូន គណៈបញ្ជាការឯកភាព នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ បានសហការចូលរួមថែរក្សាសន្តិសុខ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកភេសជ្ជៈ និងថវិកាមួយចំនួន ឧបត្ថម្ភជូនក្រុមកីឡាកុមារជាប់ចំណាត់ថ្នាក់លេខ១ ផ្នែកកីឡាវាសី និងបាល់ទះ នៅខេត្តកំពង់ធំ ត្រៀមប្រកួតថ្នាក់ជាតិនៅភ្នំពេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤​ បានដឹកនាំសហការីយោធិននារីនៃក្រុមការងារយេនឌ័រនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅសំណេះសំណាល និងឧបត្ថម្ភថវិកា ភេសជ្ជៈ ជូនដល់កុមារ៉ា កុមារី នៃក្រុមកីឡាបាល់ទះ នឹងវាយសី នៅសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានចូលរួមប្រកួតទទួលបានចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដែលនឹងត្រូវត្រៀមទៅប្រកួត នៅថ្នាក់ជាតិ​នៅ​រាជធានីភ្នំពេញ​ នាពេលខាងមុខ ។

លោកស្រី នង ចន្ធី នាយិកាសាលាបឋមសិក្សាក្រចាប់ សង្កាត់អាចារ្យលាក់ បានឡើងរាយការណ៍អំពីលទ្ធផលនៃការប្រកួតនៅថ្នាក់ខេត្តរបស់ក្រុមកុមារ៉ា កុមារី ដែលមានចំនួនពីរក្រុម គឺក្រុមកីឡាវាយសី និងក្រុមកីឡាបាល់ទះ ដោយការប្រកួតនាពេលកន្លងមកបានទទួលពានរង្វាន់ជាបន្តបន្ទាប់ ហើយនៅពេលថ្មីៗនេះបានទទួលចំណាត់ថ្នាក់លេខ១ នៅថ្នាក់ខេត្ត ដើម្បីត្រៀមទៅប្រកួតនៅថ្នាក់ជាតិនៅទីក្រុងភ្នំពេញ។ ហើយក្រុមកីឡាកុមារទាំងពីរក្រុមមានការខ្វះខាតក្នុងការបំប៉នសុខភាពក្នុងពេលចូលរួមប្រកួតដណ្ដើមយកជ័យជម្នះជាបន្តទៀត​នៅ​ថ្នាក់​ជាតិ​ ដែល​មាន​រយៈពេល​យូរ​ថ្ងៃ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវ​ការ​កោតសរសើរ​ ចំពោះក្មួយៗ ដែលជាក្រុមកីឡាករទាំងពីរក្រុម ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់និងចូលរួមប្រកួតទទួលបានជ័យជម្នះនៅថ្នាក់ខេត្ត ហើយនិងបានថ្លែងអំណរគុណចំពោះលោកគ្រូអ្នកគ្រូ ពិសេសលោកស្រីនាយិកាសាលា ដែលបានយកចិត្តទុកដាក់ដឹកនាំទាំងការអប់រំរៀនសូត្រ ទាំងផ្នែកកីឡានេះផងដែរ។​ ហើយ​នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ​ស៊ុន និងសហការីក្រុមយោធិននារី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភនូវភេសជ្ជៈ និងថវិកាមួយចំនួន ជូនលោកស្រីនាយិកាសាលាដើម្បីចាត់ចែងក្នុងការដឹកនាំគ្រប់គ្រងកីឡាចូលរួមទៅប្រកួតនៅពេលខាងមុខ នឹងបានផ្ដាំផ្ញើឱ្យក្មួយៗកុមារ ដែលជាក្រុមកីឡាករ កីឡាការិនី ទាំងពីរក្រុម ត្រូវខិតខំថែរក្សាសុខភាព និងបន្តប្រកួតដណ្ដើមយកជ័យជម្នះនៅថ្នាក់ជាតិ សម្រាប់កិត្តិយសខេត្តកំពង់ធំយើង សាលាបឋមសិក្សាយើង​ និងកិត្តិយសរបស់យើងផងដែរ។

លោកស្រី នង ចន្ធី នាយិកាសាលា បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារទាំងអស់ ដែលបានជួយឧបត្ថម្ភសម្លៀកបំពាក់កីឡា សម្រាប់សិស្សានុសិស្សនៅក្នុងសាលាបឋមសិក្សាក្រចាប់ នាពេលកន្លងមក​ ហើយនិងបានជួយឧបត្ថម្ភភេសជ្ជៈ និងថវិកានៅពេលនេះ និងសូមគោរពជូនពរឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំង៤ ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង