អភិបាលខេត្តក្រចេះ ណែនាំដល់មន្ទីរសុខាភិបាលខេត្តចុះពិនិត្យទីតាំងសម្រាប់ត្រៀមធ្វើតេស្តពិនិត្យរកសារធាតុញៀន មន្រ្តីរាជរការ កងកម្លាំងទាំង៣ប្រភេទ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត របស់រដ្ឋបាលខេត្តក្រចេះ ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍ណែនាំដល់មន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងសម្រាប់ត្រៀមធ្វើតេស្តពិនិត្យរកសារធាតុញៀន មន្រ្តីរាជរការ កងកម្លាំងទាំង៣ប្រភេទ ដែលជាមន្រ្តីសារធារណៈតំណាងឲ្យរាជរដ្ឋាភិបាល មានតួនាទីជាអ្នកបម្រើផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ តបតាមអនុសាសន៍កំណែទម្រង់ថ្មីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា៕