**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

វេជ្ជបណ្ឌិត គួង ឡូ អំពាវនាវឲ្យរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ ជំងឺគ្រុនឈាមនឹងផ្ទុះឡើងរហូតជាង ៤ម៉ឺននាក់ នៅឆ្នាំ២០២៤

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានអំពាវនាវអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម ខណៈតាមការព្យាករណ៍ បានឱ្យដឹងថា ជំងឺគ្រុនឈាមនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០២៤ រហូតជាង៤ម៉ឺននាក់ ខ្ពស់ជាងឆ្នាំ២០២៣ ដែលមានជាង៣ម៉ឺននាក់ប៉ុណ្ណោះ។

ក្នុងឱកាសចូលរួមបើកសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកបញ្ជាក់ថា «វត្តមាននៃការចូលរួមពីដៃគូរអភិវឌ្ឍន៍ ទាំងមន្ទីរពាក់ព័ន្ធ មន្ត្រីសុខាភិបាល ត្រូវតែរួមគ្នា បើយើងទប់ស្កាត់មិនទាន់ពេលវេលានោះទេ នោះហានិភ័យនៃជំងឺគ្រុនឈាម នឹងអាចកើតមាននៅក្នុង ខេត្តព្រះវិហាររបស់យើង»។

លោកបន្ថែមថា ការរួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាម សំខាន់គឺត្រូវចូលរួមការពារ ហើយបើមានករណីសង្ស័យកើតជំងឺគ្រុនឈាម ត្រូវធ្វើការបញ្ជូនមកកាន់មន្ទីរពេទ្យជាបន្ទាន់ តាមការសិក្សាបានបង្ហាញថា បញ្ជូនមកកាន់មន្ទីរពេទ្យ កាន់តែលឿន អត្រាស្លាប់កាន់តែទាបក្រោម២៤ម៉ោង លើស២៤ម៉ោង អត្រាស្លាប់កាន់តែខ្ពស់ និយាយរួមកាន់តែយូរអត្រាស្លាប់កាន់តែច្រើន ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានអំពាវនាវអាជ្ញាធរក្រុង ស្រុក ត្រូវត្រួតពិនិត្យមើលទាក់ទងនឹងកន្លែងប្រកបអាជីវកម្មប្តូរកង់រថយន្ត ប្តូរកង់ម៉ូតូដែលមានសំបកកង់រថយន្ត សំបកកង់ម៉ូតួចាស់ៗច្រើនគរចោល។ សំបកកង់រថយន្ត កង់ម៉ូតូចាស់ៗ ដែលគរចោលស្មើនឹងអូតែផ្កាយ៥ របស់មុសខ្លា នៅពេលដែលមានទឹកដក់ក្នុងហ្នឹង ប៉ុន្តែបើយើងអាចលប់បំបាត់ជម្រកមុសខ្លានេះបាន គឺយើងអាចកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយជំងឺគ្រុនឈាម នៅក្នុងខេត្តយើងបាន៕

អត្ថបទដែលជាប់ទាក់ទង