ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អនុញ្ញាតឱ្យទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិនប្រចាំកម្ពុជា ចូលសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក លី ស៊ាងម៉ឹង ( Mr. LI XIANG MING ) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលនៃស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណប្រតិភូ ដើម្បីចូលសម្តែងការគួរសម និងជូនពរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនោះ លោក លី ស៊ាងមីង ក៏បានអញ្ជើញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅពេលវាសមស្របណាមួយដឹកនាំប្រតិភូ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៅបំពេញទស្សកិច្ចការងារនៅទីក្រុងប៉េកាំង ដើម្បីបង្កើនការទំនាក់ទំនងមិត្តភាពសាមគ្គឺភាព និងកិច្ចសហប្រតិបត្តិការការងាររវាងស្នងការដ្ឋាននគរបាលក្រុងប៉េកាំង និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យកាន់តែរឹងមាំ។
ជាការឆ្លើយតប ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានទទួលយកការអញ្ជើញរបស់ភាគីមិត្តចិន បើមានការអនុញ្ញាតជាផ្លូវការពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕