**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំលើកទី៣ ឆ្នាំ២០២៤ នៃគណៈកម្មការសម្របសម្រួលនៃអនុសញ្ញា ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា


ភ្នំពេញ៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្របសម្រួល (Coordinating Committee) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា វឌ្ឍនភាពការងាររបស់គណៈកម្មការទាំងបួន រួមមាន៖ (១)គណៈកម្មការអនុវត្តមាត្រា៥ -ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស, (២)គណៈកម្មការជំរុញអនុលោមភាព, (៣)គណៈកម្មការជំរុញកិច្ចសង្គ្រោះជនរងគ្រោះ និង(៤)គណៈកម្មការជំរុញកិច្ចសហប្រតិបត្តិការនិងការផ្តល់ជំនួយ និងរៀបចំយុទ្ធសាស្រ្តជំរុញសកលភាវូបនីយកម្មអនុសញ្ញា ព្រមទាំងពិនិត្យលើស្ថានភាពហិរញ្ញវត្ថុសម្រាប់គាំទ្រដល់អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាអំពីកិច្ចការសំខាន់ៗរួមមានការផ្តល់របាយការណ៍របស់រដ្ឋភាគីពាក់ព័ន្ធ និងការអនុវត្តមាត្រា៧ (វិធានការតម្លាភាព) និងមាត្រា៩ (វិធានការអនុវត្តថ្នាក់ជាតិ) ការអនុវត្តមាត្រា៥ (ការបោសសម្អាតមីន) កិច្ចសង្រ្គោះជនរងគ្រោះ និងការជំរុញកិច្ចសហការ និងការផ្តល់ជំនួយ ជាដើម។

លទ្ធផលនៃកិច្ចប្រជុំ នឹងត្រូវយកមកពិនិត្យពិចារណា និងប្រើប្រាស់ជាធា«តុចូលយ៉ាងសំខាន់សម្រាប់កិច្ចប្រជុំអន្តរកាលនៃអនុសញ្ញាក្នុងខែមិថុនា ឆ្នាំ២០២៤ និងសម្រាប់ត្រៀមខ្លួនឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៃអនុសញ្ញាអូតាវ៉ា ដើម្បីឱ្យសម្រេចបាននូវគោលដៅអាទិភាពរបស់កម្ពុជា។

ដោយឡែកពាក់ព័ន្ធនឹងសកលភាវូបនីយកម្មនៃអនុសញ្ញា ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីបច្ចុប្បន្នភាព និងស្ថានភាពនៃកិច្ចខិតខំប្រឹងប្រែងសកលភាវូបនីយកម្មរបស់កម្ពុជា តាមរយៈកំណត់ទូតនៅបណ្តាប្រទេសមួយចំនួនដែលមិនមែនជារដ្ឋភាគីនៃអនុសញ្ញា ដូចជា ប្រទេសឡាវ តុងហ្គា មីក្រូនេស៊ី កោះម៉ាស្យល ដើម្បីឱ្យចូលរួម និងផ្តល់សច្ចាប័នលើអនុសញ្ញានេះ ព្រមទាំងផ្ញើលិខិតទៅប្រទេសជប៉ុន អូស្ត្រាលី និងណូវែលហ្សេឡង់ ស្នើសុំការគាំទ្រសកលភាវូបនីយកម្មនៃអនុសញ្ញានៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ ជាមួយគ្នានោះ កម្ពុជា បានត្រៀមលិខិតទៅរដ្ឋចំនួន ៣៣ ដែលមិនមែនជាភាគីដើម្បីប្រមូលទស្សនៈលើការចូលជាសមាជិកនៃអនុសញ្ញា ផងដែរ។

អង្គប្រជុំ បានរំលឹកឱ្យគណៈកម្មការធ្វើការតាមដាន និងដោះស្រាយចំពោះរដ្ឋភាគីណាដែលខកខានក្នុងការបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា) ដោយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជំរុញឱ្យមានការរាយការណ៍មាត្រា៧ នៅឆ្នាំនេះ។ អង្គប្រជុំ នឹងបន្តធ្វើការជាមួយរដ្ឋភាគីទាំងនេះ ដើម្បីធ្វើការផ្ដល់យោបល់លើជំហានដែលរដ្ឋភាគីពាក់ព័ន្ធអាចធ្វើ ដើម្បីធានាថាអនុសញ្ញានៅតែរឹងមាំ និងមានប្រសិទ្ធភាព ៕

អត្ថបទដែលជាប់ទាក់ទង