**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា (Aedes Albopictus) ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា (Aedes Albopictus) រួមជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំកម្ពុជា ដែលបានសហការរៀបចំឡើងដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ បុគ្គលិកនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ព្រមទាំងអ្នកវិទ្យាសាស្ត្រជាតិ និងអន្តរជាតិ ចំនួន ១០១រូប មកពី ២៣ប្រទេសមកចូលរួមក្នុងសន្និសីទនេះ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគួរបញ្ជាក់ថា គឺជាមោទនៈភាពដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទអន្តរជាតិលើកទី៦ ស្តីអំពីមូសខ្លា (Aedes Albopictus) នេះជាលើកដំបូងដែលសន្និសីទមួយនេះធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ហើយជាលើកដំបូងដែលវាត្រូវបានរៀបចំដោយក្រុមការងារនៃបណ្តាញប៉ាស្ទ័រ។ ប្រភេទមូស Aedes albopictus ត្រូវបានគេស្គាល់ជាទូទៅថាជា មូសខ្លា គឺជាភ្នាក់ងារចម្លងដ៏សំខាន់មួយនៃជំងឺគ្រុនឈាម ជំងឺ Chikungunya និង ជំងឺ Zika នៅទូទាំងពិភពលោក និងជាភ្នាក់ងារបង្កជំងឺយ៉ាងហោចណាស់៤០ប្រភេទផ្សេងទៀត ដែលជាបញ្ហាចោទនៅក្នុងវិស័យសុខភាពសាធារណ។

សន្និសិទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងជារៀងរាល់២ឆ្នាំម្តង ដោយសង្កត់ធ្ងន់ទៅលើការសិក្សាស្រាវជ្រាវជុំវិញប្រធានបទដែលទាក់ទងនឹងប្រភេទមូសខ្លា (Aedes albopictus) ដូចជា ប្រព័ន្ធជីវសាស្ត្រ សមត្ថភាពក្នុងការចម្លងជំងឺ ការរាតត្បាត និងទម្រង់នៃការបំបែកខ្លួន និងតួនាទីរបស់វាដែលជាភ្នាក់ងារចម្លងបន្តក៏ដូចជាយុទ្ធសាស្ត្រថ្មីៗក្នុងការគ្រប់គ្រងការចម្លង និងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុផងដែរ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជាអនុសាសន៍ថា សូមសន្និសីទ្ធអន្តរជាតិរយៈពេលពីរថ្ងៃនេះ មានការពិភាក្សាឱ្យបានផុលផុស ព្រមទាំងនាំយកលទ្ធផលនៃការពិភាក្សានេះដើមី្បផ្តល់អត្ថប្រយោជន៍មិនត្រឹមតែកម្ពុជាប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងនេះផងដែរ។

ព្រមជាមួយគ្នានេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានស្នើដល់ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាត្រូវបន្តខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការរួមចំណែកសហការ គាំទ្រ និងបន្តពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានភាពធន់ និងរឹងមាំ ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ “លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន” ៕

អត្ថបទដែលជាប់ទាក់ទង