លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាល ចុះលាងសម្អាតអនាម័យ លោកយាយស្រី គ្រប់លក្ខណ៍ ដៃសាមពីរ សួនមានជ័យ ត្រៀមអបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខ
ភ្នំពេញ៖ ដើម្បីឲ្យមានសោភ័ណភាពល្អ ស្អាត ក្នុងក្រុង សិរីសោភ័ណ ពិសេសគឺត្រៀមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលខេត្ត ធ្វើអនាម័យសម្អាត លាង លោកយាយស្រី គ្រប់លក្ខណ៍ ដៃសាមពីរ សួនមានជ័យ នារសៀលនេះ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ នៅខេត្តបន្ទាយមានជ័យ នាថ្ងៃខាងមុខនេះ នឹងមានរៀបចំពិធី អរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងដើម្បីលើកកម្ពស់សោភ័ណភាពតាមទីប្រជុំជនក្នុងក្រុងសីរិសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោកបានដឹកនាំកងកម្លាំងនគរបាលខេត្ត ដើម្បីធ្វើការសម្អាត ទីធ្លាសួនច្បារមានជ័យ រូបសំណាកលោកយាយគ្រប់ល័ក្ខណ៍ ដៃសាមពីរ ឲ្យ បានស្អាតល្អ។
ម្យ៉ាងវិញទៀតគឺបញ្ជាក់ពីសកម្មភាពការដាស់តឿនជម្រុញដល់ពលរដ្ឋ អាជីវករ ពាណិជ្ជករ ក្រុមហ៊ុន សហគ្រាស ដែលនៅតាមសងខាងផ្លូវជាតិលេខ៥ ក៏ដូចក្រុង ឲ្យមានការស្រឡាញ់បរិស្ថាន ចូលរួមសម្អាតអនាម័យតាមទីសាធារណៈ ទីប្រជុំ និងផ្ទះសម្បែងរៀងៗខ្លួន ដើម្បីត្រៀមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ ។
ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅជិត លោកយាយគ្រប់លក្ខណ៍ ដៃ៣២ និងសួនមានជ័យ សូមឲ្យជួយសម្អាតអនាម័យ ដើម្បីសោភ័ណភាណ និងបរិស្ថានផង ដើម្បីសុខមាលភាពខ្លួនឯងផង ព្រោះកិច្ចការងារអ្វីក៏ដោយទាល់តែចូលរួមទាំងអស់គ្នា ទើបកិច្ចការនោះទទួលបានជោគជ័យ ៕