**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ ចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងការងារផែនសន្តិសុខ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ រោច ខែផល្គុន ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានកណ្តាលសន្តិសុខ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាប្រធានក្រុមទី៤ បានចុះធ្វើការត្រួតពិនិត្យ វាយតម្លៃ និងពង្រឹងការងារផែនសន្តិសុខ នៅស្នងការដ្ឋាននគរបាលបន្ទាយមានជ័យ។

ពិធីនេះមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោក លោកនាយការិយាល័យចំណុះឱ្យផែនាករងារសន្តិសុខ អធិការរង ផ្នែកសន្តិសុខ ក្រុងស្រុកទាំង៩។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជួបសំណេះសំណាល និងទទួលស្វាគមន៍ក្រុមការងារ និងជំរាបជូន ជុំវិញសភាពការណ៍សន្តិសុខនិងលទ្ធផលកិច្ចសហប្រតិបត្តិការ របស់កម្លាំងនគរបាលនៅតាមមូលដ្ឋានបានសហការជាមួយអាជ្ញាធរនិងកម្លាំងពាក់ព័ន្ធដើម្បីរក្សាការពារសន្តិសុខសង្គម និងប្រឆាំងនិងក្រុមបង្ករអសន្តិសុខផ្សេងៗ និងបានបង្កើតក្រុមការងារបច្ចេកវិទ្យាឌីជីថល ដើម្បីតាមដាននិងទប់ស្កាត់រាល់បទល្មើបច្ចេកវិទ្យាដែលបានកើតមានឡើងលើបណ្តាញសង្គម។

លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ និងជាប្រធានក្រុមទី៤ បានលើកឡើងថា យោងលិខិតបង្គាប់ការលេខ ០២២លបក ដែលចេញដោយឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំងក្រុមការងារចំនួន ០៥ ក្នុងនោះក្រុមទី៤ ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ អនុប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ បានដឹកនាំក្រុមការងារ មានភារកិច្ច ចុះធ្វើកិច្ចការងារក្នុងខេត្តបន្ទាយមានជ័យ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន។

ថ្ងៃនេះក្រុមការងារបានចុះ ធ្វើកិច្ចការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ មាន០៣ចំណុច៖
១-ធ្វើការត្រួតពិនិត្យ វាយតម្លៃទិដ្ឋភាពតួនាទី ភារកិច្ច និងរចនាសម្ព័ន្នបញ្ហាដឹកនាំរបស់ផែនការងារសន្តិសុខ
២-ត្រួតពិនិត្យ វាយតម្លៃអំពីផែនការសកម្មភាព និងរបៀបរបបបំពេញការងារប្រចាំថ្ងៃរបស់កងកម្លាំងនគរបាលផែនការងារសន្តិសុខ ក៏ដូចជាតម្រូវការក្របខណ្ឌនៅឡ្រប់ការិយាល័យចំណុះផែនការងារសន្តិសុខ ដើម្បីពង្រឹងសមត្ថភាពជំនាញ និងធនាឱ្យបានការអនុវត្តការងាររបស់ផែនការងារសន្តិសុខទទួលបានប្រសិទ្ធភាពខ្ពស់
៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលវាយតម្លៃ ដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ ខ្លូត តារារត្ន័ ក៏បានថ្លែងអំណរគុណចំពោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានអនុញាតិឲ្យក្រុមការងារ ចុះមកធ្វើការនៅស្នងការរដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយនិងសុំកិច្ចសហការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕

អត្ថបទដែលជាប់ទាក់ទង