**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤ សម្រាប់ការកសាងផែនការសកម្មភាពសៀមរាប-អង្គររយៈពេល ៥ឆ្នាំបន្ត ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ នាយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានអញ្ជើ្ញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើការពិភាក្សាលើកាតព្វកិច្ចនៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តមាត្រា៧ នៃអនុសញ្ញាអូតាវ៉ា និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអូស្លូ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីសារ:សំខាន់នៃរបាយការណ៍មាត្រា៧ ដែលជាមូលដ្ឋានគ្រឹះនៃការងាររបស់អនុសញ្ញា និងជាការឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋភាគី ដើម្បីសម្រេចបាននូវគោលបំណងរួមនៃការបញ្ចប់ទុក្ខលំបាក និងជនរងគ្រោះដែលបណ្តាលមកពីមីនប្រឆាំងមនុស្ស។​ ជាមួយគ្នានោះ របាយការណ៍មាត្រា៧ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងសេចក្តីប្រកាសទីក្រុងអូស្លូ ដែលមានសកម្មភាពចំនួន ៥០ និងសូចនាករពាក់ព័ន្ធចំនួន ៨០ ហើយឆ្នាំ២០២៤នេះ គឹជាឆ្នាំដ៏មានសារៈសំខាន់ ព្រោះវាស្ថិតឆ្នាំចុងក្រោយនៃការអនុវត្តផែនការសកម្មភាពទីក្រុងអូស្លូ និងជាឆ្នាំឆ្ពោះទៅរកការរៀបចំឱ្យមានផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ សម្រាប់រយៈពេល ៥ឆ្នាំបន្ត ក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន នាខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។

ជាងនេះទៅទៀត ឯកឧត្តមប្រធាន បានរំលេចអំពីតម្រូវរបាយការណ៍ក្នុងឆ្នាំ២០២៤នេះ ដែលយើងនឹងបន្តកសាង និងពង្រឹងនូវព័ត៌មានបន្ថែមប្រកបដោយគុណភាពស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តអនុសញ្ញា ដែលរដ្ឋភាគីទាំង ១៦៤ មានកាតព្វកិច្ចរាយការណ៍ក្រោមផែនការសកម្មភាពទីក្រុងអូស្លូ ទោះបីរដ្ឋភាគីមានផលប៉ះពាល់ដោយសារមីន និងមិនមានប៉ះពាល់ដោយសារមីនក៏ដោយ។ អង្គប្រជុំ ក៏បានស្វាគមន៍នូវការចូលរួមផ្តល់រាល់របាយការណ៍តម្លាភាពនានា របស់រដ្ឋមិនមែនជាភាគីនៃអនុសញ្ញា ផងដែរ។

ឯកឧត្តមបណ្ឌិត បានបន្តលើកឡើងថា ក្រៅពីរបាយការណ៍តម្លាភាព រដ្ឋមួយចំនួនទៀតមានកាតព្វកិច្ចត្រូវរាយការណ៍អំពីការបំផ្លាញគ្រាប់មីនក្នុងស្តុក ការបោសសម្អាតមីន ការអប់រំអំពីហានិភ័យពីគ្រាប់មីន ជំនួយជនរងគ្រោះ និងការរក្សាទុកគ្រាប់មីន ជាដើម។ អង្គប្រជុំ បានគាំទ្រដល់រដ្ឋភាគីក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត និងរាយការណ៍លើមាត្រា៩ ទាក់ទងនឹងការអនុវត្តន៍វិធានការថ្នាក់ជាតិ ដែលរហូតដល់ពេលនេះនៅមានរដ្ឋភាគីសរុបចំនួន ៤៦ មិនទាន់បានរាយការណ៍នៅឡើយ ៕

អត្ថបទដែលជាប់ទាក់ទង