**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

អភិបាលខេត្តស្វាយរៀង អនុញ្ញាតឱ្យអគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារចូលជួបធ្វើបទបង្ហាញអំពីសេវាប្រៃសណីយ៍

ភ្នំពេញ៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងក្រុមការងារចូលជួបសម្តែងការគួរសម និងធ្វើបទបង្ហាញអំពីសេវាប្រៃសណីយ៍ ជូនឯកឧត្តមអភិបាលខេត្ត និងការិយាល័យ/អង្គភាពពាក់ព័ន្ធនៃសាលាខេត្តស្វាយរៀង។

ជំនួបនេះដែរ​ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត​ លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត ប្រធានអង្គភាពច្រកចេញចូលតែមួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ថេន សំវិសុទ្ធ បានរៀបរាប់ជូនអំពីសេវាប្រៃសណីយ៍ (ប្រមូល បញ្ជូន ចែក លិខិតនិងកញ្ចប់បញ្ញើ) ទាំងក្នុង និងក្រៅប្រទេស សេវាចែកដល់គោលដៅចុងក្រោយជូនស្ថាប័ន ក្រសួង មន្ទីរ ក្រុមហ៊ុន ធនាគារ និងសេវាបញ្ជូនលិខិតវិលជុំរបស់តុលាការ។

ឯកឧត្តមបន្ថែមទៀតថា ថ្មីៗនេះប្រៃសណីយ៍កម្ពុជាក៏បានសហការជាមួយសាលារដ្ឋបាលខេត្ត និងអង្គភាពច្រកចេញចូលតែមួយរបស់ខេត្តមួយចំនួន ដើម្បីផ្តល់សេវាចែកចាយលិខិត ឬឯកសារសម្រេច ជូនប្រជាពលរដ្ឋដែលមកទទួលយកសេវាសាធារណៈពីអង្គភាពច្រកចេញចូលដល់ទីលំនៅ ដើម្បីជួយសម្រាលបន្ទុកនិងពេលវេលារបស់គាត់។
ឯកឧត្តមបន្តថា​ ការផ្តល់សេវានេះជូនប្រជាពលរដ្ឋ គឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបង្ខិតសេវាសាធារណៈរបស់រដ្ឋឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
លោកអគ្គនាយកប្រៃសណីយ៍ បានស្នើសុំឱ្យមានការគាំទ្រពីឯកឧត្តមអភិបាលខេត្ត ដើម្បីធ្វើឱ្យកិច្ចសហការរវាងប្រៃសណីយ៍កម្ពុជា ជាមួយសាលាខេត្តជាពិសេសអង្គភាពច្រកចេញចូលតែមួយរបស់សាលារដ្ឋបាលខេត្តស្វាយរៀង​ ឱ្យមានភាពរលូនល្អ។

ឯកឧត្តម អភិបាលខេត្តបានថ្លែងនូវការគាំទ្រចំពោះសេវាកម្មប្រែសណីដែលមានបំណងរៀបចំសេវាកម្មនេះឡើងនៅខេត្តស្វាយរៀង​ ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលជាពិសេសការឯកភាពជាគោលការណ៍ក្នុងការដាក់ឱ្យមានសេវាប្រៃសណីយ៍នៅតាមអង្គភាពច្រកចេញចូលតែមួយរបស់សាលាខេត្តស្វាយរៀង ដោយឈរលើគោលការណ៍ជាសេវាជម្រើសសម្រាប់ប្រជាពលរដ្ឋ និងដោយស្ម័គ្រចិត្តហើយអនុញ្ញាតឱ្យប្រៃសណីយ៍កម្ពុជាចុះអនុស្សារណៈយោគយល់ជាមួយសាលាខេត្តស្វាយរៀងនៅពេលខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង