**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល វឌ្ឍនភាព និងការលើកទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធី មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល និងវឌ្ឍនភាព និងការលើកទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធី “មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍” នៃក្រសួងអប់រំ យុវជន និងកីឡា និងទស្សនាពិព័រណ៍សមិទ្ធផលនៃការអនុវត្តថវិកាកម្មវិធីនេះ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងជាច្រើនរូប នៅសាល CJCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនរបស់គម្រោង និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈនេះ ហើយបានស្នើឱ្យបន្តផ្សព្វផ្សាយចែករំលែកចំណេះដឹងនៃការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍នេះឱ្យកាន់តែទូលំទូលាយបន្ថែមទៀតដល់យុវជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តពង្រឹង អភិវឌ្ឍការអប់រំនៅឱ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឱ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ។
ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុសផុលឡើង រាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីដែលបង្កលក្ខណៈអំណោយផលដល់ការបង្កើតថ្មី នវានុវត្តន៍ការស្រាវជ្រាវ និងអភិវឌ្ឍន៍។ ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ដែលហៅកាត់ថា “មូលនិធិ ស.គ.ន” និងហៅជាភាសាអង់គ្លេសថា The Research Creativity and Innovation Fund ដែលហៅកាត់ជាភាសាអង់គ្លេសថា ÒRCI Fund” ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីការបង្កើតមូលនិធិ ស.គ.ន រហូតដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយ មានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន២១ជាគ្រឹះស្ថានឧត្តមសិក្សា ០៣ជាអង្គភាពនាយកដ្ឋាន ០១ជាគ្រឹះស្ថានមធ្យមសិក្សា និង០៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។

គម្រោងទាំង ២៦នេះ បែងចែកជាសកម្មភាពចម្បងៗចំនួន៧ប្រភេទ ដូចខាងក្រោម ៖
(១). គម្រោងរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា និងធនធាន
អំណានបានប្រមាណ១០០០ចំណងជើង
(២). ការលើកកម្ពស់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្ត និងការសិក្សាដោយការបង្កើតគម្រោង (Project-Based Learning) ពីកម្រិតមធ្យមសិក្សា ដល់ឧត្ដមសិក្សា ដែលចូលរួមដោយសិស្សានុសិស្ស និងនិស្សិតជិត១៥ពាន់នាក់
(៣). ការជំរុញ និងលើកកម្ពស់ចំណាប់អារម្មណ៍ និងការសិក្សាស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយការបង្ហាញពិសោធន៍វិទ្យាសាស្រ្ត (Inspired Science) ដែលអនុវត្តនៅគ្រឹះស្ថានសិក្សា៣០

(៤). ការផ្តល់ថវិកាជាកត្តាលីករដើម្បីទាក់ទាញការស្រាវជ្រាវជាមួយដៃគូ និងឈានទៅដល់ការ សម្រេចបានគម្រោងស្រាវជ្រាវខ្នាតធំ ដែលមានគម្រោងស្រាវជ្រាវចំនួន១០
(៥). ការប្រែក្លាយស្ថាប័នជាមជ្ឍមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយការ
គាំទ្រដំណើរការស្រាវជ្រាវនៃមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យចំនួន៣
(៦). កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien “ទន្លេសាប” រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំង លើគម្រោងចំនួន៦
(៧). ការបង្កើត និងពង្រឹងអេកូស៊ីស្តែមនៃកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវវ័យក្មេង និង
វិស័យឯកជន-ឧស្សាហកម្ម តាមរយៈការបណ្តុះធុរកិច្ច៕

អត្ថបទដែលជាប់ទាក់ទង