**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

អ៊ុយក្រែនជំរុញឲ្យឥណ្ឌាគិតឡើងវិញ នៃចំណងមិត្តភាព សល់ពីសូវៀត ជាមួយរុស្ស៊ី

ញូវដែលី៖ រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន លោក Dmytro Kuleba បាន​ជំរុញ​ឲ្យ​ឥណ្ឌា​ពិចារណា​ឡើងវិញ​នូវ​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​រុស្ស៊ី ដោយ​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​នៃ​កេរ្តិ៍ដំណែល​សូវៀត។

យោងតាមរបាយការណ៍ពី Financial Times ការអង្វររបស់លោក Kuleba កើតឡើងចំពេលដែលឥណ្ឌាមានសម្ព័ន្ធភាពសេដ្ឋកិច្ច និងការពារជាតិយូរអង្វែងជាមួយទីក្រុងមូស្គូ ចំពេលមានសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២។

លោក Kuleba បានបន្តថា កិច្ចសហប្រតិបត្តិការរវាងឥណ្ឌា និងរុស្ស៊ី ភាគច្រើនផ្អែកលើកេរ្តិ៍ដំណែលសូវៀត ប៉ុន្តែនេះមិនមែនជាកេរដំណែលដែលនឹងត្រូវរក្សាទុករាប់សតវត្សន៍នោះទេ វាគឺជាកេរដំណែលដែលកំពុងតែរសាត់បាត់ទៅហើយ។

ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់គាត់ទៅកាន់ប្រទេសឥណ្ឌា លោក Kuleba បានសង្កត់ធ្ងន់លើអត្ថប្រយោជន៍សក្តានុពលនៃការជំរុញភាពជាដៃគូពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងប្រជាជាតិទាំងពីរ។

លោកបានបង្ហាញចំណាប់អារម្មណ៍របស់អ៊ុយក្រែនក្នុងការនាំចូលគ្រឿងយន្តធុនធ្ងន់ជាច្រើនដែលផលិតនៅក្នុងប្រទេសឥណ្ឌាក្នុងគោលបំណងស្តារទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ ជាពិសេសផលិតផលកសិកម្មដូចជាប្រេងផ្កាឈូករ័ត្នជាដើម។

លើសពីនេះទៀតលោក Kuleba បានបន្តការអញ្ជើញក្រុមហ៊ុនឥណ្ឌាឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញក្រោយសង្គ្រាមរបស់អ៊ុយក្រែន។

អ៊ុយក្រែនមានបំណងរៀបចំកិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោក ដោយមិនរាប់បញ្ចូលរុស្ស៊ី ដើម្បីជំរុញរបៀបវារៈសន្តិភាពរបស់ខ្លួន ដែលរួមមានការដកកងកម្លាំងរុស្ស៊ីចេញពីទឹកដីអ៊ុយក្រែន។

លោក Kuleba បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនមិនប្រឆាំងនឹងកិច្ចសហការរវាងឥណ្ឌា និងរុស្ស៊ីនោះទេ ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការយល់ដឹងរបស់ឥណ្ឌាអំពីគោលជំហររបស់អ៊ុយក្រែនទាក់ទងនឹងការគាំទ្រចំពោះសកម្មភាពយោធារបស់រុស្ស៊ី។

លោក Kuleba បានគូសបញ្ជាក់អំពីការកើនឡើងនៃទំនាក់ទំនងរវាងទីក្រុង New Delhi និង Kyiv ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។

យ៉ាង​ណា​មិញ រុស្ស៊ី​បាន​ច្រាន​ចោល​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ទូត​របស់​អ៊ុយក្រែន​ថា​មិន​អាច​សម្រេច​បាន។

អត្ថបទដែលជាប់ទាក់ទង