នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ ធ្វើជាកម្មសិទ្ធិ ដែលកំពុងកើតមានក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំណាំលៀរ ខេត្តមណ្ឌលគិរី
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំមន្ត្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិដែលបាននឹងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រដែនជម្រកសត្វព្រៃភ្នំណាំលៀរ ស្ថិតនៅក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។