**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត និងប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ដល់មន្ត្រីក្រោមឱវាទ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រីនាយការិយាល័យទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ និងលោកនាយប៉ុស្តិ៍ការពារព្រំដែនគោកទាំង ៣២ ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ទទួលផែនការងារសេនាធិការ បានឡើងអានរបាយការណ៍ ស្តីពីប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ មីនា ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ទិសដៅដើម្បីអនុវត្តនូវ១១ចំណុចដូចខាងក្រោម៖

១-ការងារព្រំដែន កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ជាពិសេសកម្លាំងប៉ុស្តិ៍ការពារព្រំដែនទាំង៣២ ត្រូវពង្រឹងតាមខ្សែបន្ទាត់ព្រំដែន ចុះល្បាតត្រួតពិនិត្យ និងរងចាំទទួលពលរដ្ឋខ្មែរចំណូលស្រុកត្រឡប់មកពីក្រៅប្រទេស ដែលអាជ្ញាធរថៃបញ្ជូនមក ឬមកដោយខ្លួនឯង ធ្វើការស្រាវជ្រាវរកមេខ្យល់ ដែលពលករឆ្លងដែនខុសច្បាប់ឃាត់ខ្លួនកសាងសំណុំរឿងដើម្បីចាត់ការបន្ត ត្រូវក្តាប់ពីការបំែរបំរួលតាមបន្ទាត់ព្រំដែន សភាពការនយោបាយ ចល័តទ័ព ការជួញដូរមនុស្ស។

២-ការងារសន្តិសុខ ត្រូវយកចិត្តទុកដាក់ប្រមូលព័ត៌មាន ពាក់ព័ន្ធសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពិសេសក្តាប់ឲ្យបាននូវឧបាយកលសកម្មភាពបង្កអសន្តិសុខ ឬការញុះញង់នានាធ្វើឲ្យសង្គមមានចលាចល ដើម្បីមានវិធានការបង្ការ-ទប់ស្កាត់ បំបាត់ប្រសិទ្ធិភាព និងបង្ក្រាបបានទាន់ពេលវេលា។ បន្តគ្រប់គ្រង ក្តាប់ពី សាសនានិង ពង្រីក ក្រុមបច្ចេកវិទ្យាព័ត៌មានដែលបានបណ្តុះបណ្តាលហើយក្តាប់ តាមដានក្រុមអមិត្តដែលបង្ករ ភាពភ័យក្លាច នៅតាមបណ្តាញសង្គម។

៣-ផែនការងារនគរបាលព្រហ្មទណ្ឌ ត្រូវយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឲ្យកើតមានបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងគ្រប់គ្រងមុខសញ្ញាចាស់ថ្មី និងត្រូវពិនិត្យតាមដានរាល់ព័ត៌មានដែលបង្ករអសន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យា។

៤-ផែនការងារនគរបាលសណ្តាប់ធ្នាប់ ត្រូវយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អ និងបង្កើនការរឹតបន្តឹងត្រួតពិនិត្យការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ដោយមានវិជ្ជាជីវៈ ក្រុមសីលធ៌មដល់បងប្អូនប្រជាពលរដ្ឋ។

៥-ផែនាករងារអន្តោប្រវេសន៍ ត្រូវគ្រប់គ្រង ជនអន្តោប្រវេសន៍ ស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យដែលមានឯកសារ និងពុំមានឯកសារ ក្នុងនោះដែលមានទិដ្ឋាការស្នាក់នៅហួសរយៈពេលកំណត់ ហើយពួកគេទាំងនោះ គឺបានឃាត់ខ្លួន និងបញ្ជូនទៅអនុវត្តតាមនីតិវិធីបន្ត។

៦-ផែនការការងារជួញដូរមនុស្ស និងការពារអនីតិជន ត្រូវមានកិច្ចសហការល្អជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈជាសម្រេចសម្រាប់ទទទួលបងប្អូនប្រជាពលរដ្ឋដែលគាត់ត្រឡប់ពីប្រទេសថៃ ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ និងបានជម្រុងឱ្យផែន ពង្រឹងលើការគ្រប់គ្រង ត្រួតពិនិត្យកន្លែង ការ៉ាអូខេ ក្លឹបកំសាន្ត ជាពិសេសលើការងារការជួញដូរផ្លូវភេទ និងកុមារ។

៧-ផែនការងារគ្រឿងញៀន ជាពិសេសលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់អនុវត្តន៍គោលនយោបាយភូមិ/ឃុំ/សង្កាត់ មានសុវត្ថិភាព ឲ្យបានជាសកម្មផុសផុលនិងត្រូវយកចិត្តទុកដាក់គ្រប់គ្រងមុខសញ្ញាគ្រប់ប្រភេទ នៅតាមសហគមន៍ភូមិ/ឃុំ/សង្កាត់ ឲ្យបានហ្មត់ចត់ដោយប្រើគ្រប់វិធានការ ដើម្បីបំបាត់ប្រសិទ្ធភាពជាមុន មិនទុកឲ្យមុខសញ្ញាមានឱកាសធ្វើសកម្មភាព បង្កគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត និងអន្តរាយដល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។

៨-ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវជម្រុញឱ្យកងកម្លាំង នគរបាលដែលបានប្រើប្រាស់អាវុធមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ប្រសិនករណីនគរបាលណាមិនព្រមចុះត្រូវមានវិធានការ ចំពោះការដ្ឋានបាញ់រំសែវត្រូវមានបញ្ជីគ្រប់គ្រងច្បាស់លាស់។

៨-ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ ត្រូវជម្រុញឱ្យកងកម្លាំង នគរបាលដែលបានប្រើប្រាស់អាវុធមកចុះបញ្ជីឱ្យបានត្រឹមត្រូវ ប្រសិនករណីនគរបាលណាមិនព្រមចុះត្រូវមានវិធានការ ចំពោះការដ្ឋានបាញ់រំសែវត្រូវមានបញ្ជីគ្រប់គ្រងច្បាស់លាស់។
៩-ផែនការងារអត្តសញ្ញាណកម្ម ត្រូវផ្តលសេវាសាធារណៈឱ្យបានល្អនិងទាន់ពេលវេលា ទាំងការ ផលិត ផ្តល់ អត្តសញ្ញាណប័ណ សៀវភៅ ក២ ក៤ ពន្លើនក្នុងផ្តល់ជូនប្រជាលរដ្ឋឱ្យបានល្អ ជាពិសេសនៅតាមអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល។

១០-ផែនការងារធនធានមនុស្ស គឺសេនាធិការជូនថ្នាក់ដឹកនាំ ក្នុងកិច្ចការលើកសរសើរ ជូនរង្វាន់ ដល់នគរបាលដែលមានស្នាដៃល្អក្នុងពេលបំពេញការងារ និងចុះលើការងារផ្សេងៗ ។

១១-ផែនការងារសេនាធិការ បន្តព្រឹងលើការងារ លិខិតស្នាម លិខិតចេញចូល បោះត្រា លើឯកសារផ្សេងៗ និងជាសេនាធិការជូនថ្នាកដឹកនាំ។

ជាមួយគ្នានេះផងដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានមានប្រសាសន៍ ណែនាំបន្ថែមដល់លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងទទួលផែននីមួយៗ និង ថ្នាក់ដឹកនាំអង្គភាពនីមួយៗត្រូវម្ចាស់ការដឹកនាំត្រួត ពិនិត្យសភាពការណ៍ និងកិច្ចសហប្រតិបត្តិការតាមក្រុង/ស្រុក គោលដៅរបស់ខ្លួនដែលបានបែងចែកទទួល ខុសត្រូវនិងរាយការណ៍ជាប្រចាំនូវសភាពការណ៍កើតឡើងកម្លាំង និងត្រៀមសម្ភារ: មធ្យោបាយ អាវុធ ស្បៀង និងត្រូវចាត់កម្លាំងប្រចាំការយាម២៤ម៉ោងលើ២៤ម៉ោង មានទាំងកម្លាំងអន្តរាគមន៍ កម្លាំងចេញល្បាត ក្នុងស្មារតីទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណ: ជូនប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ ផ្អែកតាមសេចក្តីណែនាំនេះ ត្រូវម្ចាស់ការធ្វើផែនការលំអិត និងលើកវិធានការប្រមូលផ្តុំកម្លាំងជំនាញ កម្លាំងអធិការនគរបាលក្រុង/ស្រុកទាំង៩ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៦៥ប្រគល់ភារកិច្ចឲ្យបានច្បាស់លាស់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព តាមព្រះវិហារ និងជាទីសក្ការៈ ព្រមទាំងគោលដៅផ្សារនិងរមណីយដ្ឋានផ្សេងៗ ដោយសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធា និងសមត្ថកិច្ចផ្សេងៗទៀត និងរៀបចំកម្លាំងល្បាតដើម្បីចល័តការពារបន្ថែមគ្រប់គោលដៅកំសាន្តនានាក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដោយផ្អែកតាមសភាពការណ៍ និងភូមិសាស្ត្រនីមួយៗ ៕

អត្ថបទដែលជាប់ទាក់ទង