**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**សម្តេចធិបតី៖ ការជួយបោះប្រ៊ុយយ៉ុងជួយកូនប្រឡងជាប់ ធ្វើឱ្យកូនគ្មានទំនុកចិត្តលើខ្លួនឯង**សម្ដេចធិបតី៖ កម្ពុជា សម្រេចដកខ្លួនចេញពី ប្រទេសអភិវឌ្ឍន៍តិចតួច គឺដើម្បីបង្ហាញពីសមត្ថភាព និងមានភាពម្ចាស់ការលើខ្លួនឯង**សម្ដេចធិបតី ណែនាំអាណាព្យាបាល គួរជំរុញឱ្យកូនៗ ឬអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន អានសៀវភៅឱ្យបានច្រើន**សម្តេចធិបតី លើកទឹកចិត្តឱ្យមានព្រឹត្តិការណ៍តាំងពិព័រណ៍សៀវភៅឱ្យកាន់តែច្រើន ដើម្បីបំផុសការអានសៀវភៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**សម្តេចធិបតី៖ ការបញ្ចេញទស្សនៈថា «មានខ្សែទើបបានធ្វើធំ» ជាទស្សនៈទុដ្ឋិនិយម**សម្តេចធិបតី៖ ប្រឡងបាក់ឌុប គឺជាការវាស់ស្ទង់សមត្ថភាព មិនប្រាកដថា អ្នកជាប់និទ្ទេស A ជាមនុស្សជោគជ័យនោះឡើយ**សម្តេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាក្រសួងអប់រំគ្មានដាក់ភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាឡើយ**វិវាទក្នុងគ្រួសារមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**នាយករដ្ឋមន្ត្រី អះអាងថា ដរាបណា គណបក្សប្រជាជន នៅដឹកនាំប្រទេស ភាសាខ្មែរ នៅតែជាភាសាជាតិ តែមួយគត់របស់កម្ពុជា

ឯកឧត្ដម ជា សុមេធី អញ្ជើញជាអធិបតីភាព អបអរសាទរទិវាសង្គមកិច្ចពិភពលោក លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ»

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញជាអធិបតីភាព អបអរសាទរទិវាសង្គមកិច្ចពិភពលោក លើកទី១៦ ក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ»។

ថ្លែងក្នុងឱកាសនោះ ឯកឧត្ដម ជា សុមេធី បានលើកឡើងថា ឆ្នាំ២០២៤ នេះ ទិវាសង្គមកិច្ចពិភពលោកប្រព្រឹត្តទៅក្រោមប្រធានបទ «រួមគ្នាដើម្បីអនាគតដ៏ប្រសើរ» ដែលប្រកាសឲ្យប្រើប្រាស់ដោយ សមាគមសាលាសង្គមកិច្ចអន្តរជាតិ ក្រុមប្រឹក្សាសុខុមាលភាពសង្គមអន្តរជាតិ និងសហព័ន្ធអ្នកសង្គមកិច្ចអន្តរជាតិ បានសង្កត់ធ្ងន់ពីលទ្ធភាពដែលវិជ្ជាជីវៈសង្គមកិច្ចអាចប្រកាន់យកនូវគោលការណ៍ «ប្វេនវីវៀ Buen Vivir» មានន័យថា «សុខុមាលភាពពិតប្រាក គឺអាចសម្រេចបានលុះត្រាតែសហគមន៍មួយរស់នៅដោយសុខដុមនីយកម្មជាមួយធម្មជាតិ និងការងាររួមគ្នា ក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយតុល្យភាព»។

ឯកឧត្ដមបានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំពិធីអបអរសាទរទិវាសង្គមកិច្ចពិភពលោកនេះឡើង ដោយសហការជាមួយអង្គការដៃគូ សមាគមអ្នកវិជ្ជាជីវៈសង្គមកិច្ច គ្រឹះស្ថានអប់រំ និងអ្នកពាក់ព័ន្ធ ដើម្បីជំរុញនិងលើកកម្ពស់ការងារសង្គមកិច្ច និងការអភិវឌ្ឍន៍កម្លាំងសេវាសង្គម សំដៅឱ្យការផ្តល់សេវាកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមបរិបទនៃការរីកចម្រើនគ្រប់វិស័យដែលជាផលនៃសន្តិភាព។

ដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញក្នុងពិធីបិទសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ឯកឧត្ដមរដ្ឋមន្ដ្រី ជា សុមេធី បានយកឱកាសនៃការប្រារព្ធទិវាសង្គមកិច្ចពិភពលោកលើកទី១៦នេះ ដាក់ចេញនូវទិសដៅការងារចំពោះមុខមានដូចខាងក្រោម៖
* អង្គភាពចំណុះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធ ត្រូវសហការ និងពន្លឿនការអនុវត្តអនុសាសន៍ទី១៤ របស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី លើការងារបណ្តុះបណ្តាលពង្រឹងសមត្ថភាព មន្ត្រីគ្រប់លំដាប់ថ្នាក់ បង្កើនចំនួន និងទទួលស្គាល់កម្លាំងសេវាសង្គម ព្រមជាមួយនឹងការរៀបចំផែនការពង្រាយកម្លាំងសេវាសង្គមទាំងនេះ ទាំងនៅកម្រិតថ្នាក់ជាតិ និងកម្រិតថ្នាក់ក្រោមជាតិ និងជំរុញបង្កើតគណៈវិជ្ជាជីវៈសង្គមកិច្ចដើម្បីធានាគុណភាព ការផ្តល់អាជ្ញាបណ្ណ ការទទួលស្គាល់កម្លាំងសេវាសង្គម និងការការពារហានិភ័យវិជ្ជាជីវៈដែលអាចកើតឡើងចំពោះអ្នកផ្តល់សេវាសង្គម និងអតិថិជនឱ្យបានឆាប់រហ័ស និងទទួលបានជោគជ័យ។
* ត្រូវរៀបចំផែនការសកម្មភាព និងផែនការថវិកាសមិទ្ធកម្មប្រចាំឆ្នាំ ដើម្បីអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជាឆ្នាំ២០២២-២០៣១ និងផែនយុទ្ធសាស្រ្តដើម្បីបណ្តុះបណ្តាលកម្លាំងសេវាសង្គម «ផ្តោតលើកិច្ចការពារកុមារ» ២០២១-២០២៥។
* ត្រូវរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីទិវាជាតិសង្គម ដើម្បីស្នើសុំការឯកភាពពីរាជរដ្ឋាភិបាល។
* បន្តរៀបចំទិវាសង្គមកិច្ចពិភពលោកប្រចាំឆ្នាំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម
* ត្រូវបង្កើតឱ្យមានវេទិកាពិភាក្សាចែករំលែកបទពិសោធន៍អំពីការងារសង្គមកិច្ច និងផលិតឧបករណ៍ផ្សព្វផ្សាយអំពីការងារសង្គមកិច្ច និងតួនាទីរបស់កម្លាំងសេវាសង្គម៕

អត្ថបទដែលជាប់ទាក់ទង