ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមទស្សនាសមយុទ្ធរវាងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរួមគ្នា(កម្ពុជា-ឡាវ-វៀតណាម) នៅទីក្រុងដាណាំង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល កម្ពុជា-ឡាវ-វៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមទស្សនាសមយុទ្ធរវាងកម្លាំងបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះរួមគ្នា(កម្ពុជា-ឡាវ-វៀតណាម) នៅទីក្រុងដាណាំង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។