**រដ្ឋមន្រ្តីសុខាភិបាល៖ ជំងឺមិនឆ្លងបណ្តាលមកពីកត្តាហានិភ័យចម្បង បួនយ៉ាង**រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការបញ្ចៀសចរាចរ ក្នុងព្រឹត្តិកាណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ**កម្ពុជា-ចិន នឹងជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីកសាងអនាគតរួម**សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ប្រោសព្រះរាជទានអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលក្រាបថ្វាយបង្គំគាល់**សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង អនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីក្រសួងផ្ទៃក្នុងឡាវ ចូលថ្វាយបង្គំ**រដ្ឋមន្ត្រីព័ត៌មាន៖ មន្ទីរព័ត៌មាន រាជធានី ខេត្ត ត្រូវបន្តពង្រឹងកិច្ចការងាររបស់ខ្លួនឱ្យកាន់តែសកម្មនិងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសមិទ្ធិផលនិងសក្តានុពលរបស់ដែនដីរបស់ខ្លួន**ចិននឹងធ្វើសមយុទ្ធយោធានៅក្បែរកោះតៃវ៉ាន់ ខណៈមេដឹកនាំដែនកោះនេះ នឹងទៅបំពេញទស្សនកិច្ចនៅតំបន់ប៉ាស៉ីហ្វិក**ក្រុមអង្គរក្សរបស់លោកស្រី Sara Duterte អនុប្រធានាធិបតីហ្វីលីពីន ត្រូវបានផ្លាស់ប្តូរ ចំពេលមានការស៊ើបអង្កេត**រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យចាប់ខ្លួនលោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា**ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ ថាសង្គ្រាមពន្ធនឹងបំផ្លាញគ្នាទៅវិញទៅមក**អ្នកនាំពាក្យគណបក្សប្រជាជន កត់សម្គាល់៥ចំណុច ចំពោះការដណ្តើមអំណោច និងការលូកដៃពីមហាអំណាច ដែលនាំឱ្យមានបដិវត្តន៍ពណ៌**ស.ស.យ.ក. គ្រោងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ «សាទរកម្ពុជា» នៅបរិវេណសួនច្បារមុខព្រះបរមរាជវាំង នៅថ្ងៃឆ្លងឆ្នាំសកល ២០២៥**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ក្រសួង បានទទួលបណ្តឹងចំនួន៧៩៧ ស្នើឱ្យដោះស្រាយសំណុំរឿងក្នុងប្រព័ន្ធតុលាការ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្នុងរយៈពេល ៧៦ថ្ងៃ ក្នុងយុទ្ធនាការដោះស្រាយសំណុំរឿងក្នុងប្រព័ន្ធតុលាការ ក្រសួងយុត្តិធម៌ទទួលបានបណ្តឹងចំនួន៧៩៧ ក្នុងនោះមាន ៤៥ភាគរយ បានប្តឹងថាមានភាពមិនប្រក្រតី និង៥៥ភាគរយទៀតប្តឹងឱ្យជួយពន្លឿនរឿងក្តីរបស់ពួកគេ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ស្តីអំពីលទ្ធផលនៃមហាសន្និបាតបូកសរុបលទ្ធផល ការងារវិស័យយុត្តិធម៌ទូទាំងប្រទេស ឆ្នាំ២០២៣ និងលើកទិសដៅអាទិភាព ឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានថ្លែងថា យុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីទៅតាមតុលាការ គឺឃើញថា ក្នុងរយៈពេល ៧៦ថ្ងៃនេះ យើងទទួលបានបណ្តឹងពីប្រជាពលរដ្ឋ ៧៩៧ករណី ដែលប្រជាពលរដ្ឋប្តឹងមកខាងគណៈបញ្ជាការក្នុងយុទ្ធនាការ ក្នុងនោះមាន ៤៥ភាគរយពាក់ព័ន្ធនឹងការប្តឹងរឿងមិនប្រក្រតី ដែលមានន័យថា ការដោះស្រាយរឿងរបស់ពួកគាត់មានភាពមិនប្រក្រតី ហើយចំណែក៥៥ភាគរយទៀត ប្តឹងឱ្យជួយពន្លឿនជំរុញផ្ទៀងផ្ទាត់ទៅកាន់សាលាជម្រះក្តីធ្វើយ៉ាងណាឱ្យបានលឿន។

ឯកឧត្តមបណ្ឌិត បានសន្និដ្ឋានថា ក្នុងចំណោមរឿងទាំង ៧៩៧បណ្តឹឹង មានតែ ៤៥ភាគរយដែលបានប្តឹងថា រឿងរបស់ពួកគាត់មានភាពមិនប្រក្រតី ក្រោយតុលាការសម្រេចក្តីហើយ ហើយក៏មានរឿងមួយចំនួនទៀតមិនទាន់បានតុលាការសម្រេចក្តីផង នៅក្នុងដំណើរការនីតិវិធីរបស់តុលាការ ដោយសារពួកគាត់មានការព្រួយបារម្ភខ្លាចតុលាការសម្រេចមិនត្រឹមត្រូវ។

បើតាម ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក្នុងចំណោមភាពមិនប្រក្រតីទាំង ៤៥ភាគរយ រួមមាន៖ ទី១.តុលាការសម្រេចហើយគាត់បានចាញ់ក្តី ហើយពេលគាត់ចាញ់ក្តី គាត់បានប្តឹងមកថាមិនប្រក្រតី និងទី២.តុលាការមិនទាន់បានសម្រេចនោះទេ ក៏ប៉ុន្តែគាត់មានការបារម្ភខ្លាចតុលាការសម្រេចមិនត្រឹមត្រូវ មិនយុត្តិធម៌សម្រាប់គាត់។ ចំណែក ៥៥ភាគរយទៀត គឺបណ្តឹងជំរុញពន្លឿន សុំឱ្យក្រសួងជួយពន្លឿនរឿងរបស់គាត់ឱ្យបានលឿនបន្តិចផងដែរ។

ក្រសួងយុត្តិធម៌ ក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧នេះ បានដាក់ចេញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ ក្នុងនោះមានការបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការដាក់ចេញយុទ្ធនាការចំនួន២ គឺការដោះស្រាយសំណុំរឿងមិនប្រក្រតីនៅតាមតុលាការ និងការពន្លឿនរឿងក្តីនៅតុលាការផងដែរ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចាត់ផ្តើមទទួលពាក្យបណ្តឹងកាលពីថ្ងៃទី០១​ ខែមីនា ឆ្នាំ២០២៤។

បើតាម ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក្នុងរយៈពេល ២៩ថ្ងៃចុងក្រោយនេះ ចាប់តាំងពីប្រកាសទទួលពាក្យបណ្តឹង អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលបណ្តឹង រហូតដល់ ៤៧បណ្តឹងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង