ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងសម្តេច សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើនាយករដ្ឋមន្ត្រី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា មានឋានៈស្មើនាយករដ្ឋមន្ត្រី ៕