**ឃាតកម្មសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក ត្រូវបានតុលាការកំពូលសម្រេចផ្ដន្ទាទោសជនដៃដល់ដាក់ពន្ធនាគារមួយជីវិត និងបិទផ្លូវតវ៉ា**ក្រសួងបរិស្ថាន និងដៃគូ បន្តគម្រោងស្តារព្រៃឈើឡើងវិញក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ខេត្តសៀមរាប**សម្តេចតេជោ កោតសរសើរ​ និងអរគុណលោកប្រធានាធិបតី ត្រាំ ដែលរួមចំណែកដ៏ធំដើម្បីលុបបំបាត់ព័ត៌មានក្លែងក្លាយ ព័ត៌មានភូតកុហក លាបពណ៌ អុជអាល និងញុះញង់ បង្កចលាចលស្ទើរពេញពិភពលោក**វិមានក្រឹមឡាំងបញ្ជាក់ថា លោក ពូទីន និងលោក Trump នឹងធ្វើការហៅទូរស័ព្ទនៅថ្ងៃអង្គារ**រដ្ឋមន្ត្រីទេសចរណ៍ អញ្ជើញពិនិត្យស្ថានភាពលានជល់ដំរី និងសួនរុក្ខជាតិអង្គរ ដើម្បីសិក្សាក្នុងការរៀបចំតំបន់កម្សាន្តនាពេលរាត្រី**ក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តរតនគិរី រៀបចំកិច្ចប្រជុំណែនាំពីការឃោសនាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនឈរឈ្មោះបោះឆ្នោតសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១**តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតក្នុងខេត្តក្រចេះ មានទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋ**នាយករដ្ឋមន្ត្រីឥណ្ឌា៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានត្រៀមលក្ខណៈសម្បត្តិច្រើនជាងមុនសម្រាប់អាណត្តិ២របស់លោកដោយមានគោលដៅច្បាស់លាស់**រុស្ស៊ី ច្រានចោលការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពណាតូ នៅក្នុងប្រទេសអ៊ុយក្រែន**នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់សង្កត់ធ្ងន់ថា ការបន្ធូរបន្ថយ និងកិច្ចសន្ទនា គឺជាផ្លូវដ៏មានប្រសិទ្ធភាពបំផុត ក្នុងការដោះស្រាយវិបត្តិនៅក្នុងតំបន់មួយ ដែលមានលក្ខណៈរសើប និងសំខាន់ដូចជាមជ្ឈិមបូព៌ា**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សា**កូរ៉េខាងជើង ថ្កោលទោសក្រុមប្រទេស G7 ដែលបានរួមគ្នាអំពាវនាវ ឱ្យខ្លួនបោះបង់ចោលអាវុធនុយក្លេអ៊ែរ**គណបក្សប្រឆាំងកូរ៉េខាងត្បូង ទទូចឱ្យតុលាការធម្មនុញ្ញ ប្រកាសសេចក្តីសម្រេចរបស់ខ្លួនឱ្យឆាប់ៗ ជុំវិញការចោទប្រកាន់ដកតំណែង លោក Yoon Suk Yeol**លោកជំទាវ សៅ ស្រីពៅ រដ្ឋលេខាធិការក្រសួងការងារ ជួបសំណេះសំណាលជាមួយតំណាងក្រុមហ៊ុន និងកម្មករនិយោជិតនៅរោងចក្រកាត់ដេរ ម៉ាកាឡូត ហ្គាមេន (ខេមបូឌា) (សាខាទី១) ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣**រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃថា បំណុលគ្រួសារនិងកម្ចីមិនដំណើរការរបស់ប្រទេសថៃមានស្ថិរភាព បន្ទាប់ពីកំណើនសេដ្ឋកិច្ចបានកើនឡើងដល់ចុងឆ្នាំមុន**ក្រសួងការងារ ចេញសេចក្តីណែនាំបន្ថែម ស្តីពី ការពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលមានការប្រែប្រួលអាកាសធាតុក្នុងរដូវប្រាំង**នាយករដ្ឋមន្ត្រីបារាំង៖ សហភាពអឺរ៉ុប​ ប្រហែលជាគិតខុសហេីយដែលកំណត់គោលដៅលេីផលិតផលស្រាវីស្គីអាមេរិក​ នៅក្នុងចំណាត់ការពន្ធគយរបស់ខ្លួន​**លោក ដូណាល់ ត្រាំ បណ្ដេញជនជាតិវ៉េណេស៊ុយអេឡាជាង ២០០នាក់ចេញពីសហរដ្ឋអាមេរិក**មេបញ្ជាការកងទ័ពជើងគោក សម្រេចបង្កើតគណៈបញ្ជាការឯកភាពដឹកនាំបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតាមដងទន្លេសាប**ប្រជាជនហ្វីលីពីនដែលអ្នកគាំទ្រលោក Rodrigo Duterte បានចូលរួមនៅក្នុងក្បួនដង្ហែរមួយនៅក្នុងទីក្រុង Davao ដើម្បីបង្ហាញការគាំទ្រ និងទាមទារឱ្យមានការដោះលែង Rodrigo Duterte

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង

ភ្នំពេញ៖ នារាត្រីថ្ងៃសុក្រ ៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីស្រាយបួសខែរ៉ម៉ាឌន ជាមួយនារីខ្មែរឥស្លាមនៅកម្ពុជា លើកទី៣ ឆ្នាំ២០២៤ នៅមណ្ឌលម៉ូឌែន៥ រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងបំផុត ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថាកម្ពុជាមិនមានជំលោះជាតិសាសន៍ និងសាសនាណាមួយកើតឡើងឡើយ។ នៅក្នុងពេលនោះដែរ សម្តេច បានមានប្រសាសន៍លើកឡើងអំពីប្រវត្តិអតីតកាលក្នុងសង្គ្រាមដ៏សែនឈឺចាប់ ដែលបានក្លាយជាបទពិសោធន៍បន្សល់ទុកនូវមេរៀន សម្រាប់ប្រទេសកម្ពុជាយើង ក៏ដូចជាតំបន់ខ្លះនៅលើពិភពលោកផងដែរ។ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្នដើម្បរស់នៅ ជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព ។ រាជរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិប័តន៍ជំនឿសាសនានានាដោយគ្មានការរើសអើង តាមរយៈ ការបើកទូលាយដល់បងប្អូនខ្មែរឥស្លាម ក្នុងការអនុញ្ញាតឱ្យសិស្សនិស្សិតឥស្លាមស្លៀកសម្លៀកបំពាក់ប្រពៃណីនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងការរៀបចំកន្លែងថ្វាយបង្គំនៅតាមទីសាធារណៈ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានជូនពរបងប្អូនខ្មែរ-ឥស្លាមទូទាំងប្រទេសនៅក្នុងឱកាសបុណ្យស្រាយបួសនៃខែរ៉ាម៉ាឌននេះ សូមបងប្អូនជួបតែសេចក្តីសុខចម្រើនគ្រប់ៗគ្នា និងបានសុំពរពីព្រះអាល់ឡោះ សូមផ្តល់ភាពសុខសាន្ត និង ការីកចម្រើនដល់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង