**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ**លោកត្រាំ នឹងដាក់ពន្ធថ្មីបន្ថែមចំនួន ៨៤% លើទំនិញទាំងអស់ពីប្រទេសចិន**ចិនពេញចិត្តនឹងស្វែងយល់អំពីវប្បធម៌របស់កម្ពុជា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ——————**ក្រុមអ្នកវិភាគ៖ Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មច្រើនបំផុត ដោយសារតែការពឹងផ្អែកខ្លាំងលើប្រទេសចិនដែលប្រឈមនឹងពន្ធ ៥៤%**ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងការងារ រៀបចំពិធីសូត្រមន្តលើករាសីសម្រាប់ឆ្នាំថ្មី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»**សម្តេចបវរធិបតី៖ «ភាពតភ្ជាប់» គឺជាចំណោទនៃកត្តាភូមិសាស្ត្រដ៏លំបាកមួយ**កម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារ ឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធលើកទី៧**សម្តេចបវរធិបតី៖ ការបង្កើត CLV-DTA គឺដើម្បីចង្អុលទិសឱ្យដៃគូ ជួយជំរុញការអភិវឌ្ឍ និងភាពតភ្ជាប់នៅក្នុងតំបន់នោះ**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រ តាមរយៈវិធានការសំខាន់ៗ ៣ប្រភេទ ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោម «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន»

មន្ត្រីអាមេរិកថាគ្រោះទុរ្ភិក្សអាចកើតមាននៅតំបន់ខ្លះនៃភាគខាងជើងហ្គាហ្សា

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា គ្រោះទុរ្ភិក្សអាចកើតមាននៅក្នុងផ្នែកខ្លះនៃភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប ដោយបន្ថែមថា ឧបសគ្គក្នុងការទទួលបានជំនួយបន្ថែមដល់ប៉ាឡេស្ទីន គឺជាកង្វះខាតរថយន្តដឹកទំនិញនៅក្នុងរង្វង់ក្រោមការឡោមព័ទ្ធរបស់អ៊ីស្រាអែល។

អង្គការសហប្រជាជាតិបានព្រមានអំពីទុរ្ភិក្សដែលកំពុងកើតមាន ហើយបានត្អូញត្អែរពីឧបសគ្គក្នុងការទទួលបានជំនួយ និងចែកចាយវានៅទូទាំងតំបន់ហ្គាហ្សា។ សហរដ្ឋអាមេរិកក៏បន្តថាគ្រោះទុរ្ភិក្សនឹងកើតមានដែរ ប៉ុន្តែមន្ត្រីនៅថ្ងៃសុក្របានប្រាប់រ៉យទ័រថា វាប្រហែលជាមានហើយ។

មន្ត្រីរូបនេះបានបន្តក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ខណៈពេលដែលយើងអាចនិយាយដោយទំនុកចិត្តថាទុរ្ភិក្សគឺជាហានិភ័យដ៏សំខាន់នៅភាគខាងត្បូង និងកណ្តាលប៉ុន្តែមិនមានវត្តមាននោះទេ នៅភាគខាងជើងវាមានទាំងហានិភ័យ ហើយប្រហែលជាមានវត្តមាននៅក្នុងតំបន់មួយចំនួន។

អាជ្ញាធរសកលដែលគាំទ្រដោយអង្គការសហប្រជាជាតិស្តីពីសន្តិសុខស្បៀងបានព្រមានកាលពីដើមខែនេះថាទុរ្ភិក្សទំនងជានឹងកើតឡើងនៅខែឧសភានៅភាគខាងជើងតំបន់ហ្គាហ្សា ហើយអាចរីករាលដាលពាសពេញតំបន់នៃប្រជាជនចំនួន ២.៣លាននាក់នៅខែកក្កដា។

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric កាលពីថ្ងៃពុធបានពណ៌នាអំពីបញ្ហាប្រឈមដ៏ធំធេង ក្នុងការចែកចាយជំនួយ រួមទាំងកង្វះសន្តិសុខ កង្វះកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរអ៊ីស្រាអែល កង្វះរថយន្តដឹកទំនិញមិនគ្រប់គ្រាន់ មិនមានប្រេងឥន្ធនៈគ្រប់គ្រាន់។

មន្ត្រីអ៊ីស្រាអែលបញ្ជាក់ថា ពួកគេបានបង្កើនលទ្ធភាពទទួលបានជំនួយទៅកាន់តំបន់ហ្គាហ្សា មិនទទួលខុសត្រូវចំពោះការពន្យារពេល ហើយថាការផ្តល់ជំនួយនៅខាងក្នុងហ្គាហ្សា គឺជាការទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ និងភ្នាក់ងារមនុស្សធម៌។ អ៊ីស្រាអែលក៏បានចោទក្រុមហាម៉ាស់ថាបានលួចជំនួយ។

មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា បញ្ហាដ៏ធំបំផុតមួយក្នុងការកំណត់ការចែកចាយជំនួយគឺកង្វះខាតរថយន្តដឹកទំនិញនៅខាងក្នុងហ្គាហ្សា ហើយថាទីក្រុងវ៉ាស៊ីនតោននឹងធ្វើការដើម្បីជួយទិញ ឬជួយអង្គការសហប្រជាជាតិទទួលបានរថយន្តដឹកទំនិញបន្ថែម។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និយាយថា ខ្លួនមានឡានដឹកទំនិញជាង ២០០គ្រឿងសម្រាប់ដឹកជញ្ជូនជំនួយនៅក្នុងតំបន់ហ្គាហ្សា រួមទាំងរថយន្តមួយចំនួនដែលរងការខូចខាតយ៉ាងដំណំ ប៉ុន្តែនៅតែអាចដំណើរការបាន។ ប៉ុន្តែនៅទីបំផុត អង្គការសហប្រជាជាតិ បញ្ជាក់ថា ជំនួយមិនគ្រប់គ្រាន់ កំពុងចូលទៅក្នុងហ្គាហ្សា។

មន្ត្រីក្រសួងការបរទេសបានបន្តថា កាលពីសប្តាហ៍មុន មានរថយន្តជំនួយជាមធ្យមចំនួន ២៥០គ្រឿងក្នុងមួយថ្ងៃចូលទៅក្នុងហ្គាហ្សា ប៉ុន្តែត្រូវការច្រើនជាងនេះ។ មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីជួយឱ្យទទួលបានជំនួយបន្ថែមទៀតជាទៀងទាត់តាមរយៈច្រកទ្វារលេខ៩៦ ដែលជាចំណុចចូលថ្មីដើម្បីទៅដល់ភាគខាងជើងហ្គាហ្សា ដោយលើកឡើងពីកង្វះអ្នកបើកបរដែលត្រូវបានត្រួតពិនិត្យ។

លោកបានឲ្យដឹងថា ដោយឡែកអ៊ីស្រាអែលបានសម្របសម្រួលរថយន្តដឹកទំនិញប្រមាណ ៣៥០-៤០០គ្រឿងនៃជំនួយមនុស្សធម៌ដែលបានចុះកិច្ចសន្យាឯកជនទៅកាន់តំបន់ហ្គាហ្សាភាគខាងជើងក្នុងរយៈពេលបីឬបួនសប្តាហ៍កន្លងមកនេះ។

សង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា បន្ទាប់ពីពួកសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែល និងបានសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ចំណាប់ខ្មាំង ២៥៣នាក់ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។ អាជ្ញាធរសុខាភិបាលនៅហ្គាហ្សាបានឲ្យដឹងថា អ៊ីស្រាអែលបានសងសឹកដោយបើកការវាយប្រហារតាមផ្លូវអាកាស និងដីលើក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលបានសម្លាប់មនុស្សជាង ៣២,០០០នាក់។

សហរដ្ឋអាមេរិកបានព្រមានអ៊ីស្រាអែលប្រឆាំងនឹងការពង្រីកប្រតិបត្តិការយោធារបស់ខ្លួនទៅកាន់ទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ Gaza ដែលជាកន្លែងដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់កំពុងជ្រកកោនដោយគ្មានផែនការការពារជនស៊ីវិល។ នាយករដ្ឋមន្ត្រី Benjamin Netanyahu បានសន្យាធានាការជម្លៀសជនស៊ីវិល និងជំនួយមនុស្សធម៌។

មន្ត្រីក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកត្រូវបានសង្ខេប លើទិដ្ឋភាពមួយចំនួន នៃផែនការមនុស្សធម៌ ប៉ុន្តែវាមិនទាន់ឃើញទូលំទូលាយនៅឡើយទេ។

អត្ថបទដែលជាប់ទាក់ទង