នាយកឧត្ដមសេនីយ៍ ទៀ សីហា ចុះសាកសួរសុខទុក្ខកងទ័ពនៅទិសទី ១ យោធភូមិភាគទី ៤ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ ក្នុងឱកាសចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅព្រឹកថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិបានអញ្ជើញចុះសាកសួរសុខទុក្ខកងទ័ពនៅទិសទី ១ប្រាសាទព្រះវិហារ យោធភូមិភាគទី ៤ ដែលបានប្រារព្ធធ្វើនៅទីបញ្ជាការមុខ បញ្ជាការដ្ឋានអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ។
ក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ ទៀត សីហា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូននាយទាហាន នាយទាហានរងនិងពលទាហានទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យបូរណភាពទឹកដី និងសន្តិសុខជូនប្រជាពលរដ្ឋនៅទិសទី ១ ប្រាសាទព្រះវិហារ។
ឯកឧត្តមបានជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហាននិង ពលទាហាននៅទិសទី១ ទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសូមឲ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន កម្លាំងខ្លាំងក្លា សុខភាពល្អបរិបូណ៌ និង ជន្មាយុយឺនយូរ ព្រមទាំងសម្រេចបាននូវជោគជ័យថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិ ។
ក្នុងឱកាសនោះដែរឯកឧត្តម ទៀ សីហា ព្រមទាំង ប្រតិភូអមដំណើរបានអញ្ជើញទៅទស្សនាប្រាសាទព្រះវិហារ និងបានអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា ៤មករា ផងដែរ ៕