សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារអបអរសាទរជូនឯកឧត្តម ទេព ងន ដែលត្រូវបានព្រះមហាក្សត្រ តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ ខ្ញុំសូមសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ជាថ្នាក់ដឹកនាំកំពូលដ៏ល្អប្រសើរ ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់របស់ ប្រជាពលរដ្ឋ មានស្វាមីភក្តិចំពោះរាជបល្ល័ង្ក ការពារនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។
ជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕