រដ្ឋបាលខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបរិវេណសួនច្បារផ្លូវភ្លោះ មាត់បឹងស្នោរ មុខសាលាខេត្ត ព្រមទាំងចាត់តាំងឱ្យមានការរៀបចំកម្មវិធីកំសាន្តនានាតាមបណ្តាទីតាំងរមណីយដ្ឋាន បូជនីយដ្ឋាន និងវត្តអារ៉ាមនានានៅតាម ក្រុង ស្រុក ក្នុងខេត្តឧត្តរមានជ័យ។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានបញ្ជាក់ថា៖ក្នុងព្រឹត្តិការណ៍ «សង្ក្រានឧត្តរមានជ័យ» រយះពេល៤ថ្ងៃនេះ រដ្ឋបាលខេត្តនឹងមានរៀបចំកិច្ចបវេណីសាសនានានា ការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីសម័យ បូរាណរាំកំសាន្ត រួមជាមួយនឹងការចូលរួមរៀបចំរបស់ក្រុមហ៊ុន វឌ្ឍនៈ ប្រូវើរី ឯ.ក ក្នុងការប្រកុំតន្ត្រីសម័យ ការតាំងលក់ផលិតផលប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងល្បែងកំសាន្តកុមារ ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤តទៅ ៕