ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម រិន វីរៈ ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី និងផ្ដល់ឋានៈស្មើរដ្ឋមន្ដ្រី
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត និងឯកឧត្តម រិន វីរៈ ជាទីប្រឹក្សាផ្ទាល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងផ្ដល់ឋានៈស្មើ រដ្ឋមន្ដ្រី។
សូមបញ្ជាក់ថា ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម រិន វីរ: រដ្ឋលេខាធិការក្រសួងផែនការ ៕