**សម្ដេច ឃួន សុដារី វាយតម្លៃចំពោះវត្តមានប្រធានសភានេប៉ាល់ ចូលរួមសម័យប្រជុំពេញអង្គ IPTP លើកទី១១ ជាការបង្ហាញឆន្ទៈស្រឡាញ់ និងការពារសន្តិភាព**ប្រធានរដ្ឋសភាកម្ពុជា លើកទឹកចិត្តអគ្គលេខាធិការដ្ឋានអាយប៉ា សហការជាមួយ IPTP ដើម្បីលើកម្ពស់សន្តិភាព**បណ្ឌិត កៅ គឹមហួន កោតសរសើរសភាកម្ពុជា ក្នុងការរៀបចំសម័យប្រជុំអន្តរសភាដើម្បីភាពអត់ឱន និងសន្តិភាព**លទ្ធផលនៃមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ប្រព្រឹត្ដទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ**អាមេរិកជឿថា កងទ័ពកូរ៉េខាងជើងដែលកំពុងប្រមូលផ្តុំនៅរុស្ស៊ី នឹងចូលធ្វើសង្គ្រាមនៅអ៊ុយក្រែនឆាប់ៗខាងមុខនេះ**អ៊ុយក្រែន អះអាងថាខ្លួនបានបង្កើនការអភិវឌ្ឍប្រព័ន្ធការពារដែនអាកាស ក្រោយរុស្ស៉ីចាប់ផ្តើមប្រើមីស៉ីលស៊េរីថ្មី**ឯកឧត្តម កែ គឹមយ៉ាន ស្នើដល់គ្រប់សមាសភាពទាំងអស់ បន្តចូលរួមរក្សាការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សុខដុមនីយ៍កម្មជាតិសាសន៍ និងសាសនា**ប្រមុខ NATO ជួបពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ ក្នុងរដ្ឋ Florida**ក្រុមហ៊ុនអាកាសចរណ៍តួកគី ប្រកាសអំពីការពិនិត្យរៀបចំឱ្យមានការហោះហើរត្រង់មកកម្ពុជា**ស្រ្តីជនជាតិអូស្រ្តាលីម្នាក់ទៀត បានបាត់បង់ជីវិត ដោយសារពុលស្រា នៅប្រទេសឡាវ**កូរ៉េខាងជើង ថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ហើយព្រមានថា ខ្លួននឹងធ្វើសកម្មភាពភ្លាមៗ ប្រសិនបើចាំបាច់**ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឯកឧត្ដមទេសរដ្ឋមន្ដ្រី គី តិច ដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាល វាស់ភ្នែក និងចែកវែនតាដោយមិនគិតថ្លៃជូនពលរដ្ឋនៅស្រុកបាទី**ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា អញ្ជើញចូលរួមក្នុងពិធីបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ស សុខា បង្ហាញក្ដីរីករាយនៅពេលអាហារូបកណ៍ ជិត ២ពាន់កន្លែង ទទួលការស្នើសុំពីសិស្ស-និស្សិត ក្នុងរយៈពេលដ៏ខ្លី**មនុស្ស ១១នាក់ស្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លារបស់អ៉ីស្រាអែល នៅកណ្តាលក្រុងបេរូត**ឯកឧត្ដម សួស យ៉ារ៉ា៖ កម្ពុជាចង់ឱ្យគំរូនៃសន្តិភាពនៅកម្ពុជា អាចត្រូវបានបញ្ចូលទៅក្នុងធម្មនុញ្ញសន្តិភាពសកល ដើម្បីចែករំលែកនូវ គំរូនៃសន្តិភាព និងការផ្សះផ្សារ**អ្នករាយការណ៍ពិសេស ICAPP៖ ពិភពលោកកំពុងសិក្សាអំពីគំរូដ៏សំខាន់កម្ពុជា ក្នុងការកសាងសន្តិភាព និងការផ្សះផ្សា**រដ្ឋមន្រ្តីក្រសួងវប្បធម៌៖ គោលការណ៍នៃការកសាងសន្តិភាព និងការផ្សះផ្សា ជាពិសេសគឺតួនាទីរបស់វប្បធម៌ គឺជាការផ្លាស់ប្ដូរបរិយាកាសពិភពលោក**រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលកិច្ចប្រជុំតុមូល នៃគណបក្សនយោបាយអន្តរតំបន់ របស់ ICAPP

រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខណ្ឌពោធិ៍សែនជ័យ រៀបចំអាហារសាមគ្គីជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកមកពីរោងចក្រជិត១០០ នៃខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានរៀបចំអាហារសាមគ្គីជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកប្រមាណជិត១.០០០នាក់ដែលមកពី៨៧រោងចក្រនៃខណ្ឌពោធិ៍សែនជ័យ។

ថ្លែងទៅកាន់អ្នកចូលរួមទាំងអស់ដោយមានអភិបាលខណ្ឌ និងចៅសង្កាត់ទាំងប្រាំពីរផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៅកាន់ប្រតិភូបុគ្គលិក និងរដ្ឋបាលរោងចក្រទាំងអស់ឱ្យដឹងពីកិច្ចគាំពាររបស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដែលត្រៀមខ្លួនរួចជាស្រេចរង់ចាំជួយដោះស្រាយកង្វល់ និងបញ្ហាប្រឈមនានារបស់រោងចក្រ និងបងប្អូនកម្មករនិយោជិតដើម្បីធានាបាននូវបរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងការប្រកបអាជីវកម្មនៅកម្ពុជាកាន់តែប្រសើរ និងដោយរលូនបន្ថែមទៀត។

សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករនិយោជិត ប្រតិភូបុគ្គលិក ក៏ដូចជារោងចក្រទាំងមូលដែលសុទ្ធតែជាផ្នែកសំខាន់ក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងបរិយាកាសនៃវិស័យការងារនៅកម្ពុជាទាំងមូល។

ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ជូនទៅកាន់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកថា ក្រសួងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រ និងបង្កើតបរិយាកាសដ៏ល្អដល់កម្មករនិយោជិតឱ្យមានជីវភាពរស់នៅកាន់តែប្រើសើរ និងផលិតភាពការងារខ្ពស់ដើម្បីអាចឱ្យគ្រប់ភាគីទាំងរោងចក្រ និងបុគ្គលិកកាន់តែរីកចម្រើនបន្ថែមទៀត។

បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងភាគីរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ធ្វើការឱ្យជិតស្និទ្ធជាមួយគ្នាបន្ថែមទៀតព្រោះអាជ្ញាធរមូលដ្ឋានដែលជាកូនចៅ និងអ្នកបម្រើប្រជាពលរដ្ឋ គឺរង់ចាំជានិច្ចដើម្បីផ្តល់សេវាប្រកបដោយការយកចិត្តទុកដាក់ជូនរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់។

ក្រោយការឡើងថ្លែងនិងបង្ហាញសមាសភាពអាជ្ញាធរមូលដ្ឋានដល់រដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកទាំងអស់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកអភិបាលខណ្ឌ បានធ្វើការសំណេះសំណាលផ្ទាល់ជាមួយបុគ្គលិករដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិកតាមរោងចក្រនីមួយៗដើម្បីស្តាប់ពីតម្រូវការ ក៏ដូចជាបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង