**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ

ឯកឧត្តម ងួន រតនៈ អញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង បានចូលរួមសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានា នៅក្នុងវត្តមណីរតនារាមនាពេលនេះ។ សម្តេធិបតី បានមានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះ ជាកម្មវិធីសម្ពោធសមិទ្ធផលផ្នែកសាសនានាថ្ងៃនេះ ជាលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយនឹងត្រូវត្រៀមសម្ពោធថ្មីៗជាបន្តទៀត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់ទាំងអស់ ដែលបានគាំទ្រការដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងនោះការបោះឆ្នោតឆ្នាំ២០២៣កន្លងទៅ អ្នកពោធិ៍សាត់ប្រមាណ ៨៧ភាគរយបានចេញទៅបោះឆ្នោត ហើយជាង ៩០ភាគរយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ ឆ្លើយតបការជឿទុកចិត្តនេះ រាជរដ្ឋាភិបាលនឹងប្រឹងប្រែងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយចិត្ត។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ចាត់ទុកសំណង់ផ្នែកព្រះពុទ្ធសាសនានៅក្នុងវត្តមណីរតនារាម ក្នុងខេត្តពោធិ៍សាត់នេះ នឹងក្លាយជាសំណង់ផ្នែកព្រះពុទ្ធសាសនាចាក់គ្រឹះរាប់រយឆ្នាំទៅមុខទៀត សម្រាប់ការប្រតិបត្តិផ្នែកព្រះពុទ្ធសាសនា។នៅក្នុងឱកាសនេះផងដែរ សម្តេចធិបតី បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានរួមគ្នាញ៉ាំងឱ្យសមិទ្ធផលនេះលេចជារូបរាងឡើង។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរចំពោះទឹកដៃនៃការសាងសង់ ក៏ដូចជាការគូរគំនូនានាទៅព្រះបទុមចេតិយ ដែលមានភាពស្អាត និងប្រណីត។សន្តិភាព ជាធាតុដ៏សំខាន់សម្រាប់ការកសាងជាតិ។ សម្តេចធិបតី បានបន្តថា សេរីភាពផ្នែកសាសនា ត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ក្រោយរំដោះប្រទេសចេញពីរបបខ្មែរក្រហម ឆ្នាំ១៩៧៩ ហើយសមិទ្ធផលតាមទីអារាមរីកស្គុះស្គាយទៅបាន ដោយសារប្រជាពលរដ្ឋមានលទ្ធភាព មានជីវភាពល្អប្រសើរ។ សម្តេចធិបតី បានថ្លែងថា ក្រោយរបបខ្មែរក្រហមដួលរលំឆ្នាំ១៩៧៩ កម្ពុជា មានវត្តតែមួយទេ ឥឡូវមានជាង ៥ពាន់វត្ត, មានព្រះសង្ឃជាង ៧ម៉ឺនអង្គ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» ជារឿងមួយត្រឹមត្រូវ អត់ខុសនោះទេ។ សម្តេចធិបតី បានមានប្រសាសន៍ថា កិច្ចការពារសម្បត្តិវប្បធម៌ជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាល់អាណត្តិមកហើយ ហើយកម្ពុជាមិនឱ្យបាត់ពិធីចូលឆ្នាំនោះទេ។ កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃចុះពាក្យនេះ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកក៏ដោយ។ ហើយឆ្នាំនេះ សម្ដេចបានជំរុញឲ្យអាជ្ញាធរខេត្តក្រុងទាំងអស់ រៀបចំសង្ក្រាន្តឆ្នាំថ្មីឱ្យកាន់តែសប្បាយនៅតាមខេត្ត ក្រុងស្រុកនានា។

សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រៀមចុះបេតិកភណ្ឌរូបិយចំនួន៧ទៀតគ្នាពេលខាងមុខ ហើយសម្តេចបានណែនាំឱ្យក្រសួងរៀបចំឯកសារដាក់ពាក្យ «សង្ក្រាន្ត» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅឆ្នាំក្រោយផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានមានប្រសាសន៍ ប្រកាសផ្តល់រង្វាន់សម្រាប់ខេត្តណា ដែលមិនមានគ្រោះថ្នាក់ចរាចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ។ សម្តេចធិបតី ក៏បានណែនាំដល់យុវជនកុំលេងអ្វី ដែលនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ស្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ សម្តេចណែនាំឱ្យមានការអត់ធ្មត់ និងយោគយល់គ្នាឱ្យបានខ្ពស់ពេលប៉ះពារគ្នាពេលលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពលករខ្មែរនៅថៃ មិនតម្រូវឱ្យបង់ថ្លៃសេវាចូលប្រទេសថៃវិញ ឬប្រទេសជិតខាងផ្សេងទៀត ដូចជាឡាវ ភូមាវៀតណាមជាដើម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនោះឡើយ។ សម្តេចធិបតី បានណែនាំអាជ្ញាធរយកចិត្តទុកដាក់សម្រួលការឆ្លងដែន របស់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំ ហើយមិនត្រូវយកថ្លៃសេវាផ្សេងៗនោះឡើយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ ត្រូវ ពង្រឹងការបន្តអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះអ្នកបំពាន និងប្រព្រឹត្តខុស។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធកុំឱ្យពាក់ព័ន្ធ បើពាក់ព័ន្ធត្រូវបញ្ចប់តួនាទី។ សម្តេចធិបតី បានបន្តថា គណៈអភិបាលក្រុង/ស្រុក ជាអ្នកមានសមត្ថកិច្ចជួរមុខ ក្នុងការទប់ស្កាត់ការទន្ទ្រានយកដីជាសម្បត្តិរដ្ឋ។ សម្តេចធិបតី បានថ្លែងថា នៅកន្លែងមានបញ្ហាក្តៅពាក់ព័ន្ធការទន្ទ្រានដីសម្បត្តិរដ្ឋ ត្រូវគិតគូរតែងតាំង និងផ្លាស់ប្តូរថ្នាក់ដឹកនាំស្រុក ដោយគិតពីប្រសិទ្ធភាពការងារ។
សម្តេចធិបតី បានថ្លែងថា ក្រុង/ស្រុកចំនួន១០ ដែលមានសកម្មភាពទន្ទ្រានដីរបស់ខ្លាំង នឹងត្រូវពិចារណាផ្លាស់ប្តូរថ្នាក់ដឹកនាំ។ សម្តេចធិបតីក៏បានណែនាំឱ្យដកហូតដីទំហំប្រមាណប្រមាណ ៤គីឡូម៉ែត្រ នៅកន្លែងផ្លូវអន្ទង់អាំងក្នុងស្រុកវាលវែង ទុកជាកន្លែងអភិរក្សសម្រាប់ទេសចរណ៍ ផ្សារភ្ជាប់និងធម្មជាតិ។ សម្តេចធិបតី ក៏បានសម្រេចឱ្យឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារដឹកនាំជជែកដកហូតដីនេះមករក្សាទុក ធ្វើជាទេសចរណ៍ផ្សារភ្ជាប់និងធម្មជាតិពីព្រោះមិនងាយមានកន្លែងព្រៃធម្មជាតិដោះស្រស់ស្អាតបែបនេះណាស់។ សម្តេចធិបតី ក៏ប្រកាសផ្អាកការចេញបណ្ណគម្រោងវិនិយោគផ្សារភ្ជាប់ធម្មជាតិដែលមានដីទំហំក្រោម១០ហិកតាផងដែរ។

សម្តេចធិបតី បានថ្លែងថា សម្រាប់គម្រោងអនុវត្តន៍ហើយ អនុញ្ញាតឱ្យបន្ត ប៉ុន្តែចំពោះគម្រោងណាអនុវត្តន៍មិនត្រូវរឿង ហើយខុសឆ្គងធ្ងន់ធ្ងរត្រូវដកហូតជាបន្ទាន់ ហើយសម្រាប់គម្រោងបានអាជ្ញាបណ្ណហើយមិនទាន់អនុវត្តន៍ គឺទុករយ:ពេល៦ខែ ដើម្បីឲ្យពិចារណាសារើឡើងវិញ។

ជាទីបញ្ចប់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសជូនដល់បណ្ដាសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួន ដែលបានចូលរួមចំណែកក្នុងការកសាងសមិទ្ធផលនាថ្ងៃនេះ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង