**ប៉ូលិសក្នុងរដ្ឋ Punjab ប្រទេសឥណ្ឌា ឃុំខ្លួនកសិកររាប់រយនាក់ និងប្រើប្រាស់គ្រឿងចក្រឈូសឆាយ កម្ទេចជំរំបណ្តោះអាសន្ននៅតំបន់ព្រំដែន**ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំការប្រើប្រាស់រៀល**​តូហ្គោ​ សម្តែងការ​អបអរសាទរ​ចំពោះការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់​លេីគ្រប់វិស័យរបស់កម្ពជា**នាយកប្រតិបត្តិធនាគារជាតិកាណាដា​ ជឿជាក់ថា​ ធនាគារ ABA នឹងបន្តដើរតួនាទីក្នុងការចូលរួមចំណែកដល់ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា**លោកជំទាវបណ្ឌិត ជា សិរី៖ ការដាក់ប្រាក់រៀលសន្សំក្នុងធនាគាររបស់ប្រជាជនកម្ពុជា មានតែ ១១ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺជាប្រាក់ដុល្លារអាមេរិកទាំងអស់**សភាឥណ្ឌូណេស៊ី អនុម័តច្បាប់យោធាដ៏ចម្រូងចម្រាស ដែលនឹងបែងចែកតួនាទីស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា**តុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងប្រកាសសាលក្រម ក្នុងសំណុំរឿងដកតំណែងនាយករដ្ឋមន្រ្តី លោក Han Duck Soo នៅដើមសប្តាហ៍ក្រោយ**ជប៉ុនផ្ដល់ជំនួយឥតសំណង ១០,៤លានដុល្លារ សម្រាប់គម្រោង ពង្រឹងសមត្ថភាព CMAC និងគម្រោងសាងសង់ អគារហ្វឹកហ្វឺន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន**រដ្ឋមន្ដ្រី ឈាង រ៉ា ចុះសួរសុខទុក្ខមន្ដ្រីសុខាភិបាល នៅមណ្ឌលសុខភាពមនោរម្យ ខេត្តក្រចេះ ដោយពុំជូនដំណឹង**ក្រុមហ៊ុន AirAsia ប្តេជ្ញាបង្កេីនការតភ្ជាប់អ្នកធ្វើដំណើរ និងភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត**ADB នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការក្នុង ភាពជាដៃគូដ៏ល្អជាមួយរាជរដ្ឋាភិបាលកម្ពុជា**ឯកឧត្តម ហ៊ុន ម៉ានី៖ ការដ្ឋានកំណែទម្រង់មុខងារសាធារណៈជួយឱ្យកម្ពុជា រក្សាបានភាពធន់ទៅនឹងវិបត្តិ ក្នុងស្ថានភាពមិនច្បាស់លាស់នៃនយោបាយសកល**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ សាលាភូមិន្ទរដ្ឋបាល សម្រេចបន្ថែមមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ដើម្បីផ្សាភ្ជាប់មនសិកាមន្ត្រីរាជការ វិជ្ជាជីវៈ ឱ្យកាន់មានចំណេះដឹង ចំណេះធ្វើ ដើម្បីប្រទេសជាតិ និងបម្រើប្រជាជន**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែលម្អប្រព័ន្ធប្រឡងជ្រើសរើសមន្ត្រីរាជការ បានផ្លាស់ប្តូរទស្សនៈ «មានខ្សែ មានលុយ» មកស្របតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ផ្តល់ក្តីសង្ឃឹម និងភាពជឿជាក់ដល់យុវជនកម្ពុជា**វិទ្យុអាស៊ីសេរី ប្រកាសបញ្ឈប់បុគ្គលិករាប់រយនាក់ ចាប់ពីចុងសប្តាហ៍នេះតទៅ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ ឈប់ផ្ដល់មូលនិធិគាំទ្រ**ទ័ពអាកាសសិង្ហបុរី ចូលរួមជាមួយប្រទេសថៃ និងអាម៉េរិក ក្នុងសមយុទ្ធដែនអាកាសទ្រង់ទ្រាយធំ ដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការ**រថយន្ដ Cybertrucks បានឆេះដោយសារគេកប់ដបសាំងដាក់ សំដៅទៅបន្ទប់តាំងបង្ហាញរថយន្ត Tesla**ការតវ៉ាបានផ្ទុះឡើងក្នុងប្រទេសតួកគី បន្ទាប់ពីអាជ្ញាធរឃុំខ្លួនអភិបាលរដ្ឋធានីអ៊ីស្តង់ប៊ុល ដែលត្រូវជ្រើសរើសជាបេក្ខជនប្រធានាធិបតី**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ស្វាយ ដូត**នាយឧត្តមសេនីយ៍ ស ថេត បន្តជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំង នគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៥

ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ នាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ប្រតិភូដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ពិធីនេះបានធ្វើឡើង នាថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅក្នុងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣។

ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអានរបាយការណ៍ ស្វាគមន៍ និងរាយការណ៍ អំពីស្ថានភាពទូទៅ នៅតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ -ឡាវ បច្ចុប្បន្ន មានស្ថានភាពស្ងប់ស្ងាត់ ជាធម្មតា ពុំមានអ្វី ប្រែប្រួលគួរឲ្យកត់សម្គាល់ ចំណែកនាយទាហាន និងពលទាហាន គឺមានការទំនាក់ទំនង គ្នាទៅវិញទៅមកជាធម្មតាជាមួយប្រទេសជិតខាងផងដែរ ។

ឯកឧត្តម បានបន្តទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ ជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាក គ្រប់បែបយ៉ាងដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនជួរមុខ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនទាំងស្មារតី សម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាព និងថវិកាសម្រាប់ចែកដល់ដៃកងទ័ព ជាដើម ចាប់តាំងពីពេលចងសម្ព័ន្ធមេត្រីភាព កាលពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន និងបានបន្សល់ទុកនៅសមិទ្ធផលធំៗជាច្រើន សម្រាប់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។

នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម បានសំដែងនូវមនោសញ្ចេតនារីករាយអបអរសារទរជាមួយ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ និង សំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិនយ័ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។

ឯកឧត្តុម បានបន្តទៀតថា កម្លាំងកងពលធំអន្តរាគមន៍លេខ៣ គឺជាកម្លាំង ជាស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន ។

នៅក្នុងពិធីចុះសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម ព្រមទាំងក្រុមការងារ បាននាំយក នៅសម្ភារៈ គ្រឿងឧបភោគបរិភោគ មួយចំនួនធំ រួមទាំងថវិកាមួយចំនួន ដើម្បីចែកជូន ដល់នាយហាន និងពលទាហាន ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ។

អត្ថបទដែលជាប់ទាក់ទង