**មូលនិធិចិនដើម្បីអភិវឌ្ឍជនបទ(CFRD)តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់អំណោយកង់២០០០និងកាតាប១២០០០បានលើកទឹកចិត្ដបន្ថែមទៀតដល់ការសិក្សារបស់សិស្សនៅសាលាបឋមសិក្សាបល្ល័ង្កខាងលិច ——**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកអំណោយសម្តេចធិបតី ប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ៤គោលដៅ នៅតំបន់ព្រៃឡង់**កម្ពុជានិងប្រទេសជិតខាងមួយចំនួនទប់ស្កាត់ និងហាមឃាត់ការប្រើប្រាស់បារីអេឡិចត្រូនិច និងផលិតផលHTPs**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមសម្រាប់ពីរសប្តាហ៍ លើកទី២ ក្នុងខែធ្នូ ឆ្នាំ២០២៤ ដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤**រដ្ឋមន្ត្រីការបរទេសតួកគី ជួបជាមួយមេដឹកនាំក្រុម HTS នៅទីក្រុងដាម៉ាស ក្រោយការដួលរលំរបប លោក Bashar al-Assad**គណៈប្រតិភូ​អារ៉ាប៊ីសាអូឌីត​ជួប​មេដឹកនាំ​ស៊ីរី​ថ្មី នៅ​ក្រុង​ដាម៉ាស**លោក Dmytro Lubinets ចោទប្រកាន់កងកម្លាំងរុស្ស៊ី ថា​បានប្រហារជីវិតអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥នាក់**លោក ណេតាន់យ៉ាហ៊ូ គម្រាមធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធីរបស់យេម៉ែន**ប្រេស៊ីល៖ យន្ដហោះធុនតូចមួយគ្រឿង ធ្លាក់ចំហាងទំនិញមួយកន្លែង នៅទីក្រុង Gramado បណ្ដាលឲ្យមនុស្សជិះលើនោះស្លាប់ទាំងអស់**អ៉ីស្រាអែល នឹងបន្តប្រឆាំងនឹងក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ ក្នុងប្រទេសយេម៉ែន**ប្រធានាធិបតីរុស្ស៉ី សន្យាថានឹងបង្កការបំផ្លិចបំផ្លាញបន្ថែមដល់អ៊ុយក្រែន ទុកជាការសងសឹក**គម្រោង «ខែនៃការយល់ដឹង អំពីសន្តិសុខសាយប័រ» ជាយុទ្ធនាការចូលរួមលើកកម្ពស់ និងបញ្ជ្រាបចំណេះដឹង អំពីទិន្នន័យឯកជនភាព និងសុវត្ថិភាពសន្តិសុខសាយប័រ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ**អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មនៅជ្រុងឦសាននៃប្រាសាទព្រះគោ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ**ស្ពានតភ្ជាប់រដ្ឋចំនួនពីរនៅតំបន់ភាគខាងជើង និងភាគឦសានប្រេស៊ីល បានបាក់ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់**អតិផរណា បានធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះភាគច្រើន នៅជុំវិញពិភពលោក ក្នុងឆ្នាំ២០២៤នេះ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការ ឱ្យបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក**អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបាភ្នំ ផ្តល់អំណោយជូនគ្រួសារចាស់ជរាមានជំងឺ និងក្រីក្រគ្មានទីពឹង ចំនួន៤គ្រួសារ នៅក្នុងឃុំឈើកាច់ និងឃុំរោងដំរី**សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្នុងនាមជាខ្មែរ យើងត្រូវមានទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ចំពោះសង្គមជាតិ

ព្រឹកនេះ! រដ្ឋសភា បើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន២

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ដោយមានរបៀបវារៈចំនួន២។ ពិធីសម័យប្រជុំនេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

របៀបវារៈទាំង២នោះរួមមាន៖
ទី១-ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។
ទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ មីនា ឆ្នាំ២០២៤។

រដ្ឋសភាបើកសម័យប្រជុំជាសាមញ្ញពីរដងក្នុងមួយឆ្នាំ ហើយសម័យប្រជុំនីមួយៗមានថេរវេលាយ៉ាងតិចបីខែ។ នៅក្នុងចន្លោះសម័យប្រជុំរដ្ឋសភានីមួយៗ រដ្ឋសភាបានបំពេញមុខងាររបស់ខ្លួន យ៉ាងសកម្ម រួមមាន មុខងារនីតិកម្ម «ការតាក់តែង និងអនុម័តច្បាប់» មុខងារតាមដានការអនុវត្តច្បាប់ និងគោលនយោបាយ និងមុខងារភាពជាតំណាងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។

រដ្ឋសភានីតិកាលទី៧ បានបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម និងស្វាហាប់ ក្នុងការបម្រើប្រជាពលរដ្ឋ ព្រមជាមួយនឹងការលើកកម្ពស់វិស័យ ការទូតសភា និងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងសភានៃបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ មានជាអាទិ៍ ការបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសភូមិផង វៀតណាម ឡាវ និងចូលរួមកិច្ចប្រជុំកំពូលសភាកម្ពុជា ឡាវ និងវៀតណាម (CLV Summit) និងថ្មីៗនេះ សម្តេចរដ្ឋសភាធិបតី បានដឹកនាំគណប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តី នៅសាធារណរដ្ឋបារាំង ៕

អត្ថបទដែលជាប់ទាក់ទង