ការបំពាក់កៅអីមានបង្អែកថ្មី ស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរហើយ
ភ្នំពេញ៖ យោងតាមCambodia 2023 បានបញ្ជាក់ថា ការបំពាក់កៅអីមានបង្អែកថ្មី ដែលស្របតាមស្តង់ដាគោលការណ៍ FIFA និង AFC នៅពហុកីឡដ្ឋានជាតិ រួចរាល់ជាស្ថាពរហើយ។
ប្រភពបន្តថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណ ដល់សហព័ន្ធបាល់ទាត់អាស៊ាន (AFF) ដែលបានផ្តល់ជំនួយ ជាកញ្ចប់ថវិកាដើម្បីឲ្យគម្រោងនៃការតម្លើងកៅអីមានបង្អែកថ្មីនេះសម្រេចបាន
ប្រភពដដែលបន្ថែមថា ពហុកីឡដ្ឋានជាតិ ត្រៀមទទួលស្វាគមន៍ការប្រកួតអន្តរជាតិ ជាមួយស្តង់ដាររបស់ FIFA និង AFC សម្រាប់គ្រប់កន្លែងអង្គុយក្នុងកីឡដ្ឋានទាំងអស់៕