**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រយៈពេលបីខែមកនេះ រដ្ឋសភាបានសម្រេចលទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ

ភ្នំពេញ៖ រដ្ឋសភាបានបង្ហាញលទ្ធផលការងារនៅក្នុងរយៈពេល៣ខែចុងក្រោយនេះ គឺនៅចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលគិតពីថ្ងៃទីខែមករាដល់ខែមេសាឆ្នាំ២០២៤ នៅក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ នាព្រឹកថ្ងៃទី១ខែមេសា ឆ្នាំ២០២៤នេះ។

ក្នុងរយៈពេលបីខែមកនេះ រដ្ឋសភាបានសម្រេចលទ្ធផលជាច្រើនក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ ស្របតាមមុខងារសំខាន់ៗរបស់ខ្លួនដែលបានកំណត់នៅក្នុងច្បាប់ មានដូចជាមុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារភាពជាតំណាងពលរដ្ឋ ព្រមទាំងវិស័យការទូតសភា និងការងារជាច្រើនទៀត។

រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានផ្តោតការយកចិត្តទុកដាក់ពង្រឹងពង្រីកវិស័យការទូតសភា ដើម្បីនាំមកនូវផលប្រយោជន៍ជូនពលរដ្ឋនិងប្រទេសជាតិនៅលើឆាកអន្តរជាតិ។ នៅក្នុងរយៈពេលបីខែមកន្លងមកនេះ សម្តេចរដ្ឋសភា ប្រធានរដ្ឋសភា បានទទួលជួបសវនាការ សម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងអង្គការនានាចំនួន១២លើក។

នៅគ្រប់ជំនួបពិភាក្សាការងារ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា តែងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិជាធំ ដោយបានប្រើប្រាស់យន្តការវិស័យការទូតសភានេះ សំដៅរឹតចំណងទំនាក់ទំនង មិត្តភាព និងសហប្រតិបត្តិការឱ្យកាន់តែសកម្ម ជាមួយសមភាគីទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងនោះការទាក់ទាញអ្នកវិនិយោគ អ្នកទេសចរ ការបណ្តុះបណ្តាលធនធានមនុស្ស ការពង្រឹងសមត្ថភាពមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ការស្វែងរកការគំាទ្រដល់ការធ្វើទំនើបកម្មរដ្ឋសភារបស់យើងទៅជាសភាឌីជីថល សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារ បម្រើប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាពខ្ពស់។

កាលពីដើមខែមីនាឆ្នាំ២០២៤កន្លងមកនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋបារំាង និងបានចូលរួមកិច្ចប្រជុំកំពូលប្រធានរដ្ឋសភាស្រ្តី លើកទី១ ដែលរដ្ឋសភាប្រទេសបារំាងធ្វើជាម្ចាស់ផ្ទះនិងមានវត្តមានប្រធានរដ្ឋសភាស្រ្តីចូលរួមចំនួន២៥ប្រទេស តបតាមការអញ្ជើញរបស់ លោកជំទាវ យ៉ាអ៊ែល ប្រូន-ពីវេ ប្រធានរដ្ឋសភាបារាំង។

ដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកជំទាវប្រធានរដ្ឋសភា និងជួបសន្ទនាជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារំាង នៃសាធារណរដ្ឋបារាំង ដើម្បីបន្តពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនងដ៏ល្អនិងជាប្រវត្តិសាស្រ្តកម្ពុជា-បារំាងឱ្យកាន់តែរឹងមាំជិតស្និទ្ធថែមទៀត ជាពិសេសបានពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ទំាងក្របខណ្ឌទ្វេភាគី និងពហុភាគី។

ក្រៅពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជួបពិភាក្សាការងារផ្លូវការនិងជួបសន្ទនាក្រៅផ្លូវការជាមួយថ្នាក់ដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំ ដើម្បីពង្រឹង វិស័យការទូតសភា និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រទេសទំាងនោះឱ្យកាន់តែជិតស្និទ្ធ ក្នុងគោលបំណងស្វែងរកផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ លើកកម្ពស់វិស័យការទូតសភាជាមួយ ប្រទេសនិងដៃគូជាមិត្តមកពីគ្រប់ទ្វីបក្នុងពិភពលោក។

នៅក្នុងខែមីនា កន្លងទៅថ្មីៗនេះ រដ្ឋសភាក៏បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា និងជាប្រធានសភាតំណាងរាស្ត្រ នៃព្រះរាជាណាចក្រថៃ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ផងដែរ។

«ក្នុងរយៈពេលនេះដែរ រដ្ឋសភានីតិកាលទី៧ បានបំពេញការងារការបរទេសយ៉ាងសកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី សំដៅពង្រឹង ពង្រីក និងលើកកម្ពស់វិស័យការទូតសភា។ ការងារការទូតសភានេះជាកិច្ចការការបរទេសរបស់សភាមួយដ៏សំខាន់ ដែលបានរួមចំណែកដល់ការពង្រឹង ពង្រីក និងលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងសហប្រតិបត្តិជាមួយសភា និងរដ្ឋាភិបាលនៃប្រទេសនានា ដៃគូអភិវឌ្ឍន៍ និងអង្គទូតបរទេសនានា ព្រមទាំងពង្រីក និងលើកកម្ពស់តួនាទីសភាកម្ពុជាក្នុងវេទិកាអន្តរសភានានា និងលើកកម្ពស់យន្តការពហុភាគី មានលក្ខណៈបើកចំហរ និងបរិយាប័ន្ន និងគោរពនូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើច្បាប់ ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព» នេះជាការបញ្ជាក់របស់រដ្ឋសភាកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង