លោកជំទាវ ចម និម្មល ដឹកនាំដំណើរការកិច្ចសម្ភាសរបស់គណៈកម្មាការជ្រើសរើសសមាជិក គ.ប.ក. ដើម្បីជ្រើសរើសបេក្ខភាពសមាជិក គ.ប.ក. ជាបុគ្គលឯករាជ្យជាអតីតចៅក្រមចំនួន ១រូប និងអ្នកមានចំណេះដឹង បទពិសោធន៍ផ្នែកសេដ្ឋកិច្ចចំនួន ១រូប
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំដំណើរការកិច្ចសម្ភាស របស់គណៈកម្មាការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ ដើម្បីជ្រើសរើសបេក្ខភាពសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យជាអតីតចៅក្រមចំនួន ១រូប និងអ្នកមានចំណេះដឹងនិងបទពិសោធន៍ផ្នែកសេដ្ឋកិច្ចចំនួន ១រូប។
ក្នុងកម្មវិធីកិច្ចសម្ភាសនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ សមាជិក គ.ប.ក. ដែលមានតួនាទីជាគណៈកម្មការវាយតម្លៃលើការជ្រើសរើសសមាជិក គ.ប.ក. ដែលជាបុគ្គលឯករាជ្យសម្រាប់មុខដំណែងនៅទំនេរ និងមានការចូលរួមសម្របសម្រួលដំណើរការកិច្ចសម្ភាសដោយអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋានរបស់ គ.ប.ក.។
សូមបញ្ជាក់ផងដែរថា លទ្ធផលនៃកិច្ចសម្ភាសនាថ្ងៃនេះ នឹងផ្សព្វផ្សាយនៅលើគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម និងគេហទំព័រផ្លូវការរបស់អគ្គនាយកដ្ឋាន ក.ប.ប. ដែលជាលេខាធិការដ្ឋានរបស់ គ.ប.ក.៕