**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន៖ ករណីលទ្ធផលតេស្ដសារធាតុញៀន មានភាពមិនប្រក្រតី ស្ថាប័នសាមីអាចស្នើដើម្បីធ្វើតេស្ដឡើងវិញ

ភ្នំពេញ៖ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កន្លងទៅការធ្វើតេស្ដរកសារធាតុញៀនមួយចំនួន អាចមានលទ្ធផលមិនប្រក្រតី ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្ដែបែរជាធ្វើតេស្ដឃើញវិជ្ជមាន។

យោងតាមរយៈសេចក្ដីណែនាំ ស្ដីពីការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ, ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ក្នុងករណីមានការតវ៉ាពីមន្ដ្រី ដើម្បីបញ្ជាក់លទ្ធផលឡើងវិញ ត្រូវទាក់ទងមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុងសេចក្ដីណែនាំ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ ឧបនាយករដ្ឋមន្ដ្រី បានបញ្ជាក់បែបនេះថា៖
«កន្លងមក អ.ជ.ប.គ.ញ, បានសង្កេតឃើញថា ការធ្វើតេស្តមួយចំនួនតូច អាចមានលទ្ធផលមិន ប្រក្រតី (False Positive) ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្ដែបែរជាធ្វើតេស្តឃើញវិជ្ជមាន។ តាមការ បញ្ជាក់ពីក្រសួងសុខាភិបាល ឥទ្ធិពលថ្នាំពេទ្យស្របច្បាប់មួយចំនួន អាចបង្កជាលទ្ធផលវិជ្ជមាន ពេលធ្វើតេស្ដរក សារធាតុញៀនតាមទឹកម៉ូត។

ក្នុងករណីខាងលើនេះ ប្រសិនបើមានការតវ៉ាពីមន្ត្រីដើម្បីបញ្ជាក់ពីលទ្ធផលតេស្តឡើងវិញ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងជាមួយ អ.ជ.ប.គ.ញ ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ ដោយក្នុងនោះ អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ត្រូវសហការជាមួយក្រសួងសុខាភិបាលដើម្បីទទួលខុសត្រូវលើការងារនេះ»។

សូមជម្រាបថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសប្រភេទឧបករណ៍ធ្វើ តេស្តចំនួន៣ប្រភេទ ដែលអាចធានាគុណភាព និងសុក្រឹតភាពនៃលទ្ធផលតេស្តក្នុងនោះមាន៖
* ប្រភេទទី១៖ NPK Methamphetamine
* ប្រភេទទី២៖ Drug Abuse Test
* ប្រភេទទី៣៖ GPO Meth Cassette។
ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចជ្រើសរើសប្រភេទណាមួយ ក្នុងចំណោមប្រភេទ ទាំង៣ខាងលើ សម្រាប់ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត៕

អត្ថបទដែលជាប់ទាក់ទង