អាជ្ញាធរជាតិអប្សរា អំពាវនាវភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរ ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
ភ្នំពេញ៖ ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មីប្រពៃណីជាតិ ដែលកាន់តែខិតចូលមកដល់ អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរមណីយដ្ឋានអង្គរ ជាពិសេសអាជីវករលក់ដូរគ្រប់ប្រភេទ មេត្តាចូលរួមកាត់បន្ថយការប្រើប្រាស់រាល់សារធាតុប្លាស្ទិកជាអតិបរមា និងទុកដាក់សំរាមនៃការប្រើប្រាស់ ឬលក់ដូរប្រចាំថ្ងៃតាមទីតាំងដែលបានកំណត់ជូនឱ្យបានល្អប្រសើរ។