រដ្ឋបាលខេត្តសៀមរាបជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” រយៈពេល ៤ថ្ងៃ
ភ្នំពេញ៖ រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ “សៀមរាបសង្ក្រាន្ត” ព.ស២៥៦៧-២៥៦៨ គ.ស២០២៤រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប និងនៅសងខាងដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត រហូតដល់ស្ពានវត្តដំណាក់។
នៅក្នុងព្រឹត្តិការណ៍នេះ នឹងមានកម្មវិធី កម្សាន្តសប្បាយជាច្រើន រួមមាន៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការជិះទូកលេងតាមដងស្ទឹង ការវាយកូន ហ្គោលសៀមរាបសង្ក្រាន្ត ការពិព័រណ៍ម្ហូបអាហារ ការទស្សនាផ្សារបណ្តែតទឹក និងការប្រគំតន្ត្រីនាពេលរាត្រី។ល៕